• 2021-05-31 01:34:28
  • ព័ត៌មាន

គម្រោងត្រូវ Comeback របស់ TXT ថ្ងៃនេះត្រូវរំសាយចោល ក្រោយក្រុមការងារម្នាក់ឆ្លងកូវីដ

  • 2021-05-31 01:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងដែលត្រូវ Comeback របស់ TXT ត្រូវរំសាយ​ចោល​ បន្ទាប់​ពី​រក​ឃើញ​ថា​សមាជិក​ម្នាក់​របស់ ក្រុម​ការងារមាន​ផ្ទុក​មេរោគ COVID-19។

បើ​យោង​តាម​ការ​ចេញ​ផ្សាយរបស់ Big Hit Music បាន​ឲ្យដឹង​ថា​ គម្រោង​បង្ហាញ​ការ​សម្ដែង​ដំបូង​របស់ TXT ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៣១ ខែឧសភានេះ​ ត្រូវ​បាន​រំសាយ​ហើយ ដោយសារតែមាន​ក្រុម​ការងារ​ម្នាក់ បាន​ធ្វើតេស្ត​ និង​ចេញ​លទ្ធផល​ថា​បាន​ឆ្លង​មេរោគ COVID-19។

«យើងសូម​ជម្រាបជូន​ដំណឹង​អ្នក​ទាំងអស់គ្នា​ថា​ មាន​ការ​ផ្លាស់ប្ដូរទាក់ទង​នឹង​ កម្មវិធី​សម្ដែង “The Chaos Chapter: Freeze” របស់ TXT។

ក្រុមការងារ​ម្នាក់ដែល​ត្រូវ​ចូលរួមរៀបចំការសម្ដែង​របស់ TXT ត្រូវ​បាន​ទទួ​លលទ្ធផលបញ្ជាក់ថា បាន​ឆ្លងមេរោគ COVID-19 កាលពីថ្ងៃទី៣០ ខែឧសភា។ ដូចនេះ វាពិតជា​មាន​ការ​ពិបាក​ក្នុង​ការ​ដំណើរការសម្រាប់ការ​រៀបចំ កម្មវិធីដែល​ធ្វើ​នៅ​ថ្ងៃទី៣១ ខែឧសភា។

សមាជិក​ TXT វិញមិនទាន់ទទួលបាន​ស្នើរឲ្យធ្វើតេស្តរក​មេរោគ COVID-19 ពីមន្ត្រីសុខាភិបាលនៅ​ឡើយទេ ប៉ុន្តែពួកគេ​បាន​ធ្វើតេស្តដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិដោយខ្លួន​ឯង ហើយលទ្ធផល​ចេញ​មក​គឺអវិជ្ជមាន​ទាំងអស់គ្នា។ នៅថ្ងៃទី៣០ ខែឧសភា សមាជិក​ទាំងអស់ក៏បាន​ធ្វើ​តេស្ត PCR ដែរ ហើយពួកគេកំពុងរង់ចាំ​លទ្ធផល» នេះ​ជា​ការ​បញ្ជាក់​របស់ Big Hit Music៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម