• 2021-05-31 02:59:01
  • ព័ត៌មាន

ជួប​រឿង​បែប​នេះ​តាំង​ពីតូចៗ! ចៅ​ស្រី​នាយ​កុយ ជី ឈិងលីន ទម្លាយ​​សម្ពាធ​ផ្លូវ​ចិត្ត ក្រោយ​គ្រួសារ​បែកបាក់គ្នា!

  • 2021-05-31 02:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅ​ស្រី​របស់​តារា​កំប្លែង​នាយ​កុយ គឺ​កុមារី ជី ឈិងលីន ទម្លាយ​រឿងរ៉ាវ​បែកបាក់​គ្រួសារ​តាំង​ពី​ក្មេង ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ឈរ​លើ​ភាព​រឹងមាំ និង​ក្លាហាន ដើម្បី​ជម្នះ​ឧបសគ្គ​គ្រប់​បែបយ៉ាង​នៅ​នឹង​មុខ​នាង។ ឈិង លីន នាង​ធ្លាប់​ស្ថិតនៅ​ក្នុង​សម្ពាធ​ផ្លូវចិត្ត​មួយ​ដ៏​ធ្ងន់ធ្ងរ​ក្រោយ​ពី​ប៉ា-ម៉ាក់​លែង​លះ​គ្នា។

ជី ឈិងលីន លើក​ឡើង​នៅ​ក្នុង​វីដេអូ​ឃ្លីប​ខ្លី​មួយ​ថា ទោះ​បី​ជា​នាង​មាន​អាយុ​តិច​មែន ប៉ុន្ដែ​នាង​មាន​សម្ពាធ​ជា​ច្រើន​មិន​ហ៊ាន​ចែក​រំលែក ក្រោយ​ពេល​ប៉ា និង​ម៉ាក់​លែង​គ្នា បាន​ធ្វើ​ឲ្យ​នាង​បាត់​ភាព​កក់ក្ដៅ ពេល​ខ្លះ​នាង​ក៏​តានតឹង។ ឈិង លីន ថា​នាង​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ តែ​វា​បាន​កើត​បាត់​ទៅ​ហើយ។

ជី ឈិងលីន៖"ខ្ញុំ​ក៏​នៅ​តែ​ញញឹម​ទទួល​យក​វា ខ្ញុំ​រៀង​ផង ធ្វើការ​ផង ប៉ុន្តែ​ខ្ញុំនៅតែលើកទឹកចិត្តខ្លួនខ្ញុំ ឲ្យមានស្នាមញញឹម ចេះតស៊ូ ជម្នះគ្រប់បញ្ហា ដែលនៅនឹងមុខខ្ញុំ ។នៅថ្ងៃដែលប៉ា ម៉ាក់ខ្ញុំលែងលះគ្នា ពាក្យមួយម៉ាត់ ដែលខ្ញុំចាំមិនភ្លេច ដែលប៉ាបានប្រាប់ខ្ញុំថាជួយ​មើល​ប្អូន​បង"។

វីដេអូ​បង្ហាញ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​នេះ ត្រូវ​បាន ជី ឈិងលីន ចែក​រំលែក​តាំង​ពី​ឆ្នាំ​២០១៩ ប៉ុន្តែ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​វា​ជា​ថ្មី ក្រោយ​ពី ជី ឈិងលីន បែក​ធ្លាយ​រូប​ភាព​មិន​សមរម្យ​មួយ​ចំនួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី