
- អង្គារ, 1 មិថុនា 2021 02:32
- ព័ត៌មាន
តោះ...ជួបសាយម្ដងទៀត! វីរបុរសរត់ដើម្បីមន្ទីរពេទ្យកុមារអង្គរ ចាប់ផ្ដើមរំលឹកអនុស្សាវរីយ៍របស់ខ្លួនតាមខេត្តទាំងនេះ
- អង្គារ, 1 មិថុនា 2021 02:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ...ជួបសាយម្ដងទៀត! វីរបុរសរត់ដើម្បីមន្ទីរពេទ្យកុមារអង្គរ ចាប់ផ្ដើមរំលឹកអនុស្សាវរីយ៍របស់ខ្លួនតាមខេត្តទាំងនេះ
ដូចការគ្រោងទុក លោក អ៊ួន បឋម ហៅសាយ ដែលជាតារាចម្រៀងOriginal song បានចាប់ផ្ដើមដំណើរទេសចរណ៍បែបផ្សងព្រេងតាមខេត្តមួយចំនួនដែលលោកធ្លាប់មានអនុស្សាវរីយ៍ច្រើននៅអំឡុងពេលលោករត់ស្ទើរគ្រប់ខេត្ដ/ក្រុង នៃប្រទេសកម្ពុជា ដើម្បីប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរកាលពីពេលកន្លងទៅ។
លោក អ៊ួន បឋម បានប្រាប់Sabay ថា រូបលោកបានទៅកម្សាន្ត និងជួបសួរសុខទុក្ខពលរដ្ឋនៅខេត្ដកំពត កោះកុង រួចហើយ ប៉ុន្ដែលោកមិនចង់បញ្ចេញវីដេអូ ឬរូបភាពដំណើរទេសចរណ៍នោះ ព្រោះលោកមើលទៅហាក់មិនទំនងនឹងស្ថានភាពកូវីដ-១៩ មិនទាន់ធូរស្រាលនេះ។
លោក អ៊ួន បឋម៖"យើងទៅចោះៗទេបង! មិនអាចទៅគ្រប់ខេត្តដែលយើងធ្លាប់រត់ឆ្លងកាត់ទេ ហើយបន្ទាប់ពីកំពត និងកោះកុង ខ្ញុំគ្រោងនឹងចេញទៅសៀមរាប ព្រះវិហារ និងរតនគិរី"។
លោក អ៊ួន បឋម បញ្ជាក់ថា ទេសចរណ៍បែបផ្សងព្រេងរបស់របស់លោក និងអតីតក្រុមការងាររត់ដើម្បីសប្បុរធម៌ជាមួយសាយ មានគោលបំណងសំខាន់៤ គឺទី១ ជួយឲ្យអារម្មណ៍លោកស្រស់ស្រាយ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែម ទី២ បានជួបសួរសុខទុក្ខក្រុមការងារ និងពលរដ្ឋដែលធ្លាប់លោកស្នាក់អាស្រ័យ ទី៣ បានផ្ដិតយករូបភាពតំបន់ទេសចរណ៍ដាច់ស្រយាល ឬផលិតផលពលរដ្ឋដើម្បីផ្សព្វផ្សាយដល់មហាជន និងទី៤ បានជួយមួយផ្នែកដល់ប្រាក់ចំណូលពលរដ្ឋនៅតំបន់ក្រខ្សត់ ឬដាច់ស្រយាលតាមរយៈការចាយវាយរបស់ក្រុមលោក៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ