• 2021-06-01 02:25:43
  • ព័ត៌មាន

Bang Si Hyuk ធ្លាប់ផ្ញើលិខិតសរសេរដៃផ្ទាល់ឲ្យ BTS ឯខ្លឹមសារទាំងស្រុងពិតជារំជួលចិត្តណាស់

  • 2021-06-01 02:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ Bang Si Hyuk បាន​វិវត្តខ្លួនក្លាយជា​ CEO ដ៏មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង កាន់កាប់​ក្រុមហ៊ុន​ចម្រៀង​ដ៏ធំគឺ ​HYBE។ ស្របពេល​ BTS ឯណេះ​វិញ​ក៏​មិនអន់ដែរ ដោយ​បាន​ប្រឹងប្រែងរហូត​ក្លាយជា​ក្រុម​ចម្រៀង K-Pop ដ៏ល្បី​លំដាប់​ពិភពលោក។

ដោយឡែក​បើ​និយាយ​ពី​ទំនាក់ទំនង​របស់​ពួកគេមានន័យ​ថា​ទាំង Bang Si Hyuk និង BTS សឹង​តែ​មិន​មែន​ជា​កូនចៅ​និងមេ ព្រោះថា​ពួកគេ​រាប់អាន​គ្នា​បាន​ល្អ​ណាស់ ប្រៀបដូចជាគ្រួសារតែមួយ។ នេះ​ក៏ព្រោះ​តែពួកគេ​បាន​ឆ្លងកាត់រឿង​លំបាក​ជាមួយ​គ្នា​មក​ច្រើន ដូចនេះភាពជិតស្និទ្ធ​កាន់តែ​ស្អិតល្មួតដូចអ្នកគាំទ្រ​បាន​ជ្រាប​ស្រាប់ ជាពិសេស​មនោសញ្ចេតនាដែល Bang Si Hyuk មានចំពោះ​ BTS។

ដូចកន្លងមក​នេះ​ លិខិតមួយ​ច្បាប់សរសេរដោយដៃផ្ទាល់​របស់ CEO ក្រុមហ៊ុន HYBE រូបនេះ​ត្រូវ​បានបង្ហាញជា​សាធារណៈលើ Naver V កាលពី​ខែសីហា ឆ្នាំ២០១៦ អំឡុងភាគ​ទី៧ របស់​វីដេអូស៊េរី «BON VOYAGE» របស់ BTS។ ដំបូង​ពេល​ក្រុមការងារ​ប្រាប់ BTS ថា​មាន​សំបុត្រពី Bang Si Hyuk ម្នាក់ៗ​ភ្ញាក់​ផ្អើលជា​ខ្លាំង។ ឯខ្លឹមសារទាំងស្រុង​មាន​ដូចតទៅ៖

«ជូនចំពោះ Seokjin, Yoongi, Namjoon, Hoseok, Jimin, Taehyung និង Jungkook! នៅពេល​ខ្ញុំ​បាន​ជួប​នឹង​អ្នក​ទាំងអស់គ្នា​ដំបូង ទាំងអស់គ្នាពិត​ជា​នៅក្មេង​ណាស់កាលនោះ។ ទាំងអស់គ្នាមានភាពខុសប្លែកផ្សេងៗពីគ្នា ហើយអ្នក​ខ្លាចនេះ​ខ្លាច​នោះ និង​គ្មាន​អ្នកណា​ហ៊ាន និងមិនដឹងគួរមើលភ្នែក​ខ្ញុំឲ្យចំផង។ ខ្ញុំគិតថា​ខ្ញុំដាក់កម្រិតតឹងរឹងឲ្យអ្នកទាំងអស់គ្នាខ្លាំង​ពេក។ ខ្ញុំនៅ​ចាំ​បាន​ថា​ពេល​នោះខ្ញុំ​ផ្ដល់​ឲ្យអ្នកទាំងអស់គ្នា​នូវពេល​លំបាក ដើម្បីឲ្យដល់កម្រិតដែល​ខ្ញុំចង់បាន ហើយតែង​សួរថា​ហេតុអ្វី​អ្នក​មិន​អាច​ជឿជាក់លើខ្លួនឯង ហើយសម្លឹងទៅមុខឲ្យឆ្ងាយ? ពេលគោលដៅ​ដែល​ខ្ញុំ​ដៅទុកនោះវា​នៅឆ្ងាយពេក ហើយពិបាកដែលធ្វើឲ្យអ្នកទាំងអស់គ្នា​ដែល​កាលនោះទើបនៅក្មេងៗនៅឡើយមិនបាន​ដេក​ពួន​ស្រួលបួលទេ។ ប៉ុន្តែ​អ្នកនៅតែអាច​រក​ផ្លូវ និង​រត់​ទៅមុខបាន​ឆ្ងាយ ហោះ​កាន់តែ​ខ្ពស់ជាងគោលដៅ​ដែល​ខ្ញុំ​ធ្លាប់​បាន​កំណត់ទៀត។ ពេលខ្ញុំ​រួមដំណើរជាមួយអ្នកទាំងអស់គ្នា ខ្ញុំទទួល​ស្គាល់​ថា​ ចំណុច​ខ្លះការតឹង​តែង​ក្នុងចិត្តរបស់អ្នក ត្រូវ​ប្រឈម​នឹង​ពេល​វេលាប្រថុចញ៉ុច ដែល​ត្រូវ​បង្ខំ​ឲ្យអ្នក​ខំ​ប្រឹង​ហាត់ពេល​មួយយប់ ហើយជំរុញ​ខ្លួនឯងរហូតហួសព្រំដែន​កំណត់»។

លោក Bang Si Hyuk នៅ​បាន​បន្ថែម​ទៀតថា៖ «ឥឡូវនេះ​ខ្ញុំ​មិនចាំបាច់​ចង្អុល​បង្ហាញ​ទិសទៅទីណាទៀតទេ ព្រោះ​អ្នក​អាច​ហោះ​ចេញ​បាន​ដោយខ្លួនឯងជាមួយ​នឹង​ឥទ្ធិពលរៀងៗខ្លួនហើយ ហើយអ្នក​ពិតជា​អាច​ទៅ​ដល់​កន្លែង​ខ្ពស់ដែល​ខ្ញុំមិនទាំងហ៊ានរំពឹងទុកថែម​ទៀតផង។ ពិតជា​អរគុណខ្លាំង​ណាស់»។

គិតមក​ដល់ពេល​នេះ ឥទ្ធិពល​ក្រុម​ចម្រៀង BTS កាន់តែ​ហក់ឡើងមិនធម្មតា ហើយប្រជាប្រិយភាពរបស់ពួកគេមាន​សន្ធឹកធំធេង មិនមែន​ជា​រឿង​លេងសើចទេ៕

ប្រភព៖ kbizoom

អត្ថបទ៖ យី សុធារី

មតិយោបល់