• 2021-06-02 03:17:22
  • ព័ត៌មាន

មាន​រឿង​អី? ជនជាតិ​ថៃ​ម្នាក់​ផ្ដាំ​មក​ក្មួយ​ស្រី ដេនី ក្វាន់ គឺ​ប្អូន​ស្រី ល្អ​ហួស កុំ​អោយ​ធ្វើ​ដូច​តារា​ថៃ

  • 2021-06-02 03:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មួយ​ស្រី ដេនី ក្វាន់ គឺ​ប្អូន​ស្រី ល្អ​ហួស បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជនជាតិ​ថៃ ដែល​ពួក​គេ​ភាគ​ច្រើន​បាន​លើក​សរសើរ​ពី​ប្អូន​ស្រី​ថា ល្អ​ទាំង​ព្រម ទាំង​ទេពកោសល្យ រូប​សម្បត្តិ និង​កិរិយាមាយាទ ខណៈ​មាន​ជនជាតិ​ថៃ​ម្នាក់​ផ្ដាំ​ថា កុំ​អោយ ល្អ​ហួស ធ្វើ​រឿង​មួយ​ដូច​តារា​ថៃ។

ត្បិត​ថា​មិន​ទាន់​ចូល​ប្រឡូក​សិល្បៈ​ពេញ​លេញ ប៉ុន្តែ​ក្មួយ​ស្រី ដេនី ក្វាន់ គឺ​ប្អូន​ស្រី ល្អ​ហួស ​អាច​ឆក់​យក​ការ​គាំទ្រ​ខ្លាំង​ទាំង​នៅ​កម្ពុជា និង​ប្រទេស​ថៃ។ ការ​គាំទ្រ​ទាំង​នោះ មក​តាម​រយៈ​ការ​ដែលនាង​តែង​ចេញ​ច្រៀង Cover បទ​ចម្រៀង​ជា​ច្រើន​បង្ហោះ​លើ​យូធូប។ បទ "ស្រឡាញ់​កំលោះ​ស្រុក​ឯង" ដែល​ច្រៀង​២​ភាសា ខ្មែរ-ថៃ បាន​ឆក់​យក​ការ​គាំទ្រ​ពី​អ្នក​តាម​ដាន​នៅ​ប្រទេស​ថៃ​ជា​ច្រើន ដែល​ពួក​គេ​ពេញ​ចិត្ត​លើ​កុមារី​កម្ពុជា​យ៉ាង​ខ្លាំង។

តា​ការ​បក​ប្រែ​របស់​ឆាណែល "Rean Thai with May" បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​ជនជាតិ​ថៃ​ខ្លះ សរសើរ ល្អ​ហួស ពី​ការ​ច្រៀង​ជា​ភាសា​ថៃ​តាម​រយៈ​បទ​ចម្រៀង​ខាង​លើ​ថា​សំឡេង​សំឡេង​គួរ​ឲ្យ​ស្រឡាញ់។ អត្តចរិត​មើល​ទៅ​សុភាព​ថ្លៃ​ថ្នូរ​គួរ​ឲ្យ​ចូល​ចិត្ត ឯ​រូប​ក៏​ស្អាត​កម្រ​រក​បាន ដែល​អ្នក​ខ្លះ​ថា នាង​មាន​រូបរាង​ដូច​តារា​ថៃ​២ដួង គឺ Bella និង Yaya ។ អ្នក​ខ្លះ​បាន​ថែម​ទាំង​សួរ​រក​មុខ​ឪពុក​ម្ដាយ​របស់ ល្អហួស ថែម​ទៀត ថា​មាន​មុខ​មាត់​បែប​ណា ទើប​បាន​កូន​ស្រី​ស្រស់​ស្អាត​យ៉ាង​នេះ។

ពួក​គេ​លើក​ឡើង​ថា ពួក​គេ​លង់​ស្នេហ៍​ជាមួយ​កុមារី​របស់​កម្ពុជា​រូប​នេះ​ហើយ ហើយ​ពួក​គេ​ជឿ​ថា ល្អ​ហួស និង​ក្លាយ​ជា​តារា​ដ៏​ល្បី​នា​ថ្ងៃ​អនាគត​ទាំង​នៅ​កម្ពុជា និង​អាច​ដល់​ប្រទេស​ថៃ​ថែម។ ជាមួយ​គ្នា ជនជាតិ​ម្នាក់​បាន ផ្ដាំ​ថា ល្អ​ហួស មាន​អំណោយ​ផល​ពី​ធម្មជាតិ​ទាំង​ព្រម សម្ផស្ស​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដូច្នេះ​ហើយ សូម​កុំ​ឲ្យ​ធ្វើ​ដូច​តារា​ថៃ ពោល​គឺ​សូម​កុំ​អោយ​ទៅ​ធ្វើ​ការ​កែ​សម្ផស្ស។

ជនជាតិ​ថៃ​រូប​នេះ អះអាង​ថា តារា​ថៃ​មួយ​ចំនួន​មាន​រូប​សម្រស់​ស្អាត​សុខ​ៗ ស្រាប់​តែ​ទៅ​កូរ៉េ​កែ​សម្ផស្ស ពេល​ត្រឡប់​មក​វិញ សម្រស់​មិន​ស្រស់​ស្អាត​ទាក់​ទាញ​ដូច​មុន។ ដូច្នេះ​ហើយ ល្អ​ហួស ដែល​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ពី​ធម្មជាតិ​ហើយ សូម​កុំ​ធ្វើ​ដូច​តារា​ថៃ​ទាំង​នោះ។

រូបភាព៖ ហ្វេសប៊ុក ល្អហួស

អត្ថបទ៖ ទារិកា

មតិយោបល់