- 2021-06-02 04:54:57
- ព័ត៌មាន
វី ឌីណែត បើកចំហថានាង ជាអ្នកគាំទ្រម្នាក់របស់ប្រុសស្អាត Jung Kook របស់ BTS!
- 2021-06-02 04:54:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វី ឌីណែត បើកចំហថានាង ជាអ្នកគាំទ្រម្នាក់របស់ប្រុសស្អាត Jung Kook របស់ BTS!
ចន្លោះមិនឃើញ
ត្បិតជាតារាអាជីពដូចគ្នា ប៉ុន្តែតារាចម្រៀងកម្ពុជា មួយចំនួនសុទ្ធតែមានតារាអន្តរជាតិជានិមិត្តរូបរបស់ពួកគេ។ ជាក់ស្ដែង កញ្ញា វី ឌីណែត ទើបបានបើកទូលាយថ្មីៗឲ្យដឹងថាថា នាងជាអ្នកគាំទ្ររបស់ប្រុសស្អាតមួយរូប ក្នុងក្រុមចម្រៀងដ៏ជោគជ័យរបស់កូរ៉េ BTS នោះគឺ Jung Kook!។
ឌីណែត បានបើកបង្ហាញរឿងនេះយ៉ាងកម្រថ្មីៗនេះ នៅពេលដែលនាងបានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្ដាញ IG របស់នាង។ កូនស្រីលោក ហួរ ឡាវី ត្រូវបានគេឃើញឈរថតរូបជាច្រើនសន្លឹកជាមួយរូបតំណាងប្រុសស្អាតកូរ៉េ។ រូបនោះ គឺជារូបគេដាក់តាំងនៅមុខហាងមួយនៅកម្ពុជា។
ឌី ណែត បានឈរថតយ៉ាងកៀកកិតជាមួយនឹង Kook ដែលមើលមួយភ្លែតស្មានថា ឌីណែត បានជួបជាមួយ Kook ផ្ទាល់ ប៉ុន្តែតាមពិតជារូបតំណាងប៉ុណ្ណោះ។ តារាចម្រៀងស្រីទើបឆ្លងផុតគ្រោះកូវីដ១៩ បានឲ្យដឹងថា នៅពេលនេះ នាងសុំថតត្រឹមជាមួយរូបតំណាងសិនហើយ។ "អត់បានទៅដល់កូរ៉េបានត្រឹមប៉ុណ្ណឹងសិន តិចទៀតចាំជួបផ្ទល់!”។ រូបភាព ភ្ជាប់ជាមួយសំណេរខ្លី បានធ្វើឲ្យមានការចាប់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររបស់តារាទាំងពីរគឺ វី ឌីណែត និងប្រុសស្អាត BTS ។
ប្រិយមិត្តជាច្រើនបានពោលដោយភ្ញាក់ផ្អើល ព្រោះគេមិនដែលដឹងថា ឌីណែត ក៏ជាអ្នកគាំទ្រ Kook ដូចជាពួកគេដែរ។ ពួកគេលើកឡើងថា ស្រឡាញ់ចូលចិត្តទាំងពីរនាក់ ទាំងតារាខ្មែរ និងតារាកូរ៉េ។ មិនត្រឹមប៉ុណ្ណឹង ប្រិយមិត្តខ្លះយល់ថា មិនត្រឹមតែគាំទ្រទេ តារាស្រីរបស់កម្ពុជាទំនងជាស្រឡាញ់ប្រុសស្អាតកូរ៉េថែមទៀត។ ដូច្នេះហើយ គេឃើញប្រិយមិត្តម្នាក់សរសេរសារថា "បងហត់អត់ដែលលួចស្រឡាញ់ប្រូ កុក ម្នាក់ឯងហ៎!”។
យ៉ាងណា គេមិនឃើញតារាស្រី ឆ្លើយតបជាមួយអ្នកគាំទ្រចំពោះរឿងនេះនោះទេ។ នេះមិនមែនជាករណីទី១នោះទេ ដែលគេបានដឹងថា តារាខ្មែរ មានតារាក្នុងដួងចិត្តជាតារាបរទេស កូរ៉េ ថៃ ជាដើម។ ជាក់ស្ដែង កន្លងមក គេបានដឹងថា តារាចម្រៀងរ៉េបរបស់កម្ពុជា ងួន ចាន់ដេវីដ ជាអ្នកគាំទ្រស្មោះស្ម័គ្រម្នាក់របស់តារាកូរ៉េ G-Dragon។ ដោយឡែកទេព បូព្រឹក្ស ក៏ជាអ្នកគាំទ្រមួយរូបរបស់ CL ជាដើម៕