
- ពុធ, 2 មិថុនា 2021 06:27
- ព័ត៌មាន
មិត្តល្អកម្ររកបាន! និសា រៀបចំកាដូយ៉ាងពិសេសជូន ករុណា ពេជ្រ បើទោះជាកំពុងរស់នៅ USA ឆ្ងាយប៉ុណ្ណាក្ដី
- ពុធ, 2 មិថុនា 2021 06:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តល្អកម្ររកបាន! និសា រៀបចំកាដូយ៉ាងពិសេសជូន ករុណា ពេជ្រ បើទោះជាកំពុងរស់នៅ USA ឆ្ងាយប៉ុណ្ណាក្ដី
ចន្លោះមិនឃើញ
ពិតជាពិសេសខ្លាំងមែនទែនសម្រាប់តារាចម្រៀងលោក ករុណា ពេជ្រដែលត្រូវបានមិត្តល្អមិត្តរួមអាជីព គឺតារាចម្រៀង សុគន្ធ និសា បានរៀបផ្កា១កន្រ្តក់យ៉ាងស្រស់ស្អាតជូនសម្រាប់ថ្ងៃចូលរស់នៅក្នុងផ្ទះធំថ្មី ដែល ពេជ្រ ទើបតែទិញមានតម្លៃរាប់ម៉ឺនដុល្លារ។
បើទោះជាបច្ចុប្បន្ន សុគន្ធ និសា កំពុងរស់នៅសហរដ្ឋអាមេរិកឆ្ងាយប៉ុណ្ណាក្ដីក៏តារាស្រីសម្លេងស្រទន់រូប នេះនៅតែផ្ញើក្ដីនឹករលឹក និងក្ដីស្រលាញ់ចំពោះមិត្តភក្ដិ ដោយនាងបានឱ្យអ្នកផ្ទះជួយរៀបចំផ្កាយ៉ាងស្រស់ស្អាត ១កន្ត្រក់ជូន ករុណា ពេជ្រ ជាពិសេសព្រោះជាថ្ងៃចូលរស់ផ្ទះវីឡាធំស្កឹមស្កៃថ្មី។
បន្ទាប់ពីទទួលបានផ្កាយ៉ាងស្រស់ស្អាតពី និសា តារាប្រុសរូបនេះបានពោលពាក្យអគុណដល់ទឹកចិត្ត និសា ដែលជាមិត្តភក្តិដ៏ល្អបែបនេះថា៖” ទោះបីកំពុង រស់នៅ USA ហើយ ក៏ជាមិត្តភក្តិដ៏ល្អ ស្មោះត្រង់មួយនេះ ដែលផ្ញើបាច់ផ្កាដ៏ស្រស់ស្អាតមួយនេះ .ខ្ញុំមានតែពាក្យ សូមអរគុណដល់ និសា និង ក្រុមគ្រួសារ ដែលរៀបចំ បាច់ផ្កា មួយនេះ ដល់ខ្ញុំ និង ប៉ា”។ ដោយឡែកក្រៅពី និសា ក៏មានមិត្តរួមអាជីព ជាច្រើនផ្សេងទៀតបានចូលរួមអបអរសាទរដល់ ពេជ្រ និងបានផ្ញើរកាដូជាហូហែរដល់រូបលោក៕