• 2021-06-02 06:31:43
  • ព័ត៌មាន

មុខស្រទន់មានមន្តស្នេហ៍របស់ Jung Hae In នាំចិត្ត Brand ថែស្បែកដ៏ល្បីរបស់កូរ៉េ ចរចាធ្វើជាម៉ូដែលទាល់តែបាន

  • 2021-06-02 06:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង មុខមាន​តែស្នាមញញឹម Jung Hae In ត្រូវ​បាន​ជ្រើសរើសជា​តារាម៉ូដែលលំដាប់​ពិភពលោកប្រចាំ​ផលិតផល​ថែរក្សាស្បែក JM Solutions ហើយ។

តារា​ប្រុសរូបនេះ​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ ថា​ជា​បុរស​ដែល​មាន​ទឹក​មុខស្រទន់ ហើយពេញ ទៅដោយ​សមត្ថភាព​សម្ដែង​ងាយ​នឹង​ធ្វើឲ្យអ្នក​ទស្សនារឿង​របស់​លោក​បាក់ចិត្ត មិនលង់មិនបាន។

សេចក្ដី​ប្រកាស​ផ្លូវការ​របស់ JM Solutions ក៏​បាន​លើកឡើងដែរថា **«JM Solutions បានជ្រើសយក​តារាសម្ដែង Jung Hae In មក​ធ្វើជា​តារា​ម៉ូដែល​ថ្មី​របស់យើង ក៏ព្រោះ​យើង​មាន​អារម្មណ៍ថាមន្តស្នេហ៍ស្រទន់ សម្បុរជ្រះថ្លា និងរូបភាព​ដ៏ទាក់ទាញ​របស់​លោក ពិតជា​ស័ក្តិសម​នឹងគុណតម្លៃ​របស់ផលិតផល​របស់យើងណាស់។ យើងនឹងផ្សារភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​អតិថិជនឲ្យ​បាន​ល្អ តាមរយៈយុទ្ធសាស្ត្រទីផ្សាររួមមានការបង្ហាញរូបភាព ស្ប៉តពាណិជ្ជកម្មលើទូរទស្សន៍ និង​ Promotion ផ្សេងៗ»**3។

ដូចនេះ​អាច​បញ្ជាក់បាន​ថា​ មិនយូរមិនឆាប់ទេ រូបភាពរបស់ Jung Hae In នឹង​ផ្សព្វផ្សាយទូលំទូលាយ ព្រម​ទាំងអាចជះឥទ្ធិពល​វិជ្ជមាន​សម្រាប់មុខតំណែង​ជា​មុខជាមាត់​ប្រចាំ Brand ល្បី​មួយ​នេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី