• 2021-06-03 06:24:43
  • ព័ត៌មាន

ដល់ពេលប្ដី Jun Ji Hyun ចេញវាយបកដោយវិធីត្រជាក់ ទៅអ្នកផ្សាយព័ត៌មានមិនពិតថា លែងលះ

  • 2021-06-03 06:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី០២ ខែឧសភា ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ថា​ Jun Ji Hyun និង​ស្វាមី​ជិត​ដល់ពេល​លែង​លះគ្នា ដោយសារខាង​ប្រុស​លួចមានអ្នក​ថ្មី។ ព័ត៌មាន​នេះ​ផ្ទុះ​ចេញពី​ Channel YouTube ល្បី​មួយ​ប្រចាំ​វិស័យសិល្បៈកូរ៉េ Garo Sero Institute។

ក្រោយផ្ទុះព័ត៌មាន​នេះ​រួច​នៅ​ព្រឹក​ថ្ងៃទី០៣ ខែឧសភានេះ ក្រុមហ៊ុន Culture Depot របស់ Jun Ji Hyun ក៏បាន​ប្រកាស​ថា​ពួកគេ​នឹង​ព្យាយាម​ស្វែង​រកការពិតយ៉ាងណា។ រំលងមិនបាន​ប៉ុន្មាន​ពួកគេ​ក៏បាន​ចេញ​សេចក្ដី​ជូនដំណឹង​ផ្លូវការ​ថា ព័ត៌មាន​ដែល​បាន​លើកឡើងនេះ​ជា​ការ​ពិតទាំងស្រុង ព្រម​ទាំង​បញ្ជាក់ថានឹង​ចាត់ការទៅតាម​ផ្លូវច្បាប់ចំពោះអ្នក​ដែល​ចែកចាយ​ព័ត៌មាន​មិនពិតពីតារារបស់ខ្លួនទៀត។

Ji Hyun និងស្វាមី (រូបឯកសារ)

ឈានដល់ពេល​នេះ​ក៏ដល់ពេល ស្វាមី​របស់ Jun Ji Hyun គឺ CEO Choi Jun Hyuk បកត្រឡប់​ដោយ​វិធី​ត្រជាក់ ប៉ុន្តែក្នុងន័យ​ប្រកាសចំៗ​ថា​ ព័ត៌មាន​ដែល​បាន​ផ្ទុះ​ឡើង​ជា​ការពិតទាំងស្រុង។

មាន​ការរាយការណ៍មកថា ស្វាមីរបស់ Ji Hyun បាន​បង្ហោះរូបដកស្រង់ចេញពីភាគ​មួយរបស់រឿង «Slam Dunk» ពេល​តួនិយាយថា «ខ្ញុំចង់លេងបាល់បោះ!» ប៉ុន្តែ Choi Jun Hyuk ប្ដូរពាក្យមកជា «ខ្ញុំ​ចង់ក្លាយជា​ប្ដីរបស់ Jun Ji Hyun!» វិញ។

នេះជា​ការ​វាយ​បក​ទៅ​កាន់​វីដេអូ YouTube របស់ Garo Sero ដែល​បាន​និយាយថា «Choi Jun Hyuk មិន​ចង់ធ្វើជាប្ដី Jun Ji Hyun» ពោរពេញភាពត្រជាក់បំផុត ហើយក៏បាន​ន័យ​ថា​​ គ្មានអ្វី​កើតឡើងដូច​បាន​ផ្សាយ​នោះទេ ហើយអ្នកគាំទ្រទាំងអស់​ក៏អាច​ស្ងប់ចិត្តវិញ​បាន​ដែរ៕

ប្រភព៖ Koreaboo

មតិយោបល់
អត្ថបទពេញនិយម