• 2021-06-07 03:23:37
  • ព័ត៌មាន

ម៉ៅ ហាជី ផ្ដល់​ចម្លើយ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​រិះគន់លោក និង​កែវ វាសនា ថា​ជា​តារា​ចម្រៀងវាយ​រឹក!

  • 2021-06-07 03:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ការ​Live ឬ​បង្ហោះ​រូប​ថត​ដោយ​មាន​ភ្ជាប់​នូវ​សារ​ផ្សេង​ៗ​តាម​បណ្ដាញ​សង្គម​របស់​តារា​ល្បីៗ​នៅ​កម្ពុជា គេ​កម្រ​ឃើញ​តារា​ទាំង​នោះ​ឆ្លើយ​តប​អស់ និង​ខ្លះ​មិន​ឆ្លើយ​តប​តែ​ម្ដង​ចំពោះ​ពាក្យ​ជូនពរ ឬ​សំណួរ​ផ្សេង​ៗ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន។ និយា​យ​ដល់​រឿង​នេះ តារា​ប្រុស ម៉ៅ ហាជី ថា​លោក​ជា​មនុស្ស​រឹក​ជាង​គេ ខណៈ​ដែល កែវ វាសនា រង​ការ​រិះគន់​ធ្ងន់​ជាង​នេះ។

ការ​លើក​ឡើង​របស់​លោក ម៉ៅ ហាជី នេះ គឺ​បន្ទាប់​ពី​មាន​អ្នកគាំទ្រ​ម្នាក់​សរសេរ​រិះគន់​លើ​ការ​បង្ហោះ​រូប​ថត​១​សន្លឹក​ដែល​គេ​ឃើញ​លោក​កំពុង​អង្គុយ​កាន់​ហ្គីតា​កៀក​ស្មា​ជាមួយ​នឹង​មិត្តភ័ក្ដិ​ប្រុស​ម្នាក់​នៅ​លើ​Facebook។ មិត្ត​នោះ​សរសេរ​ថា​"ឆ្លៀត​ជួប​គ្នា​ខ្លះ​ខ្លាច​ភ្លេច​មុខ" រីឯ​លោក ម៉ៅ ហាជី វិញ​ក៏​បាន​សរសេរ​តម​បែប​លេង​សើច​ថា"ភ្លេច​បាត់​ហើយ​នឹង"។

អ្នក​គាំទ្រ​ម្នាក់​ឈ្មោះ"Kheiv Vireak" សរសេរ​ថា៖"គិត​ទៅ​អ្នក​ចម្រៀង​មួយ​ៗ សុទ្ធ​តែ​វៃរឹក​ទាំង​អស់ ជា​ពិសេស កែវ វាសនា វៃរឹក​ណាស់"។ ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ លោក ម៉ៅ ហាជី ក៏​ឆ្លើយតប​វិញ​ថា"ខ្ញុំ​នឹង​ហើយ​ដែល​ជា​មនុស្ស​រឹក​ជាង​គេ​បង...ព្រោះ​ខ្ញុំ​រវល់​ណាស់​មិន​បាន​តប​គ្រប់​គ្នា​ទេ តែ​យ៉ាង​ណា​ក៏​អគុណ​Fan Fan ខ្ញុំ​ដែល​នៅ​ក្បែរ​ខ្ញុំ​រហូត​មក"។

គេ​មិន​ដឹង​ថា​ម្ចាស់​គណនី​Facebook ឈ្មោះ"Kheiv Vireak" បាន​ជួប​តារា​ចម្រៀង កែវ វាសនា ហើយ​មើល​ឃើញ​លោក កែវ វាសនា វាយ​រឹក​ក្នុង​រឿង​អ្វី​នោះ​ទេ។ ប៉ុន្ដែ​អ្នក​ធ្លាប់​ជួប​ផ្ទាល់​ជាមួយ​លោក កែវ វាសនា ម្នាក់​បាន​ចូល​ឆ្លើយ​តប​ក្នុង​សារ​នេះ​ថា​កែវ វាសនា មិនមែន​ជា​តារា​វាយរឹក​ឡើយ។

អ្នក​គាំទ្រ​ឈ្មោះ តេង សុភ័ក្ដ្រ បាន​លើក​ឡើង​ថា៖"និយាយ​ត្រង់​ទៅ...ខ្ញុំ​ជួប​កែវ វាសនា មក​ហូប​ស៊ុប​ខ្យង​នៅ Omega​គ្មាន​រឹក​ទេ ថែម​ទាំង​ចេះ​យោគយល់​ច្រើន​ទៀត​ផង។ Service ឲ្យ​គាត់​រាង​យឺត ព្រោះ​ភ្ញៀវ​ច្រើន​គាត់​យល់ ហើយ​ម្ហូប​ដែល​គាត់​ហៅ​យូរ​មិន​ទាន់​បាន​ញ៉ាំ​តែ​ឃើញ​ខ្ញុំ​បែក​ញើស​ហត់​ពេក...គាត់​ក៏​និយាយ​ថា បង​ឃើញ​អូន​ឯង​ហត់​ណាស់ ធ្វើ​មួយ​ៗ​ទៅ ហើយ​សើច​ដាក់​ខ្ញុំ​យ៉ាង​រីករាយ ម៉េច​ក៏​ថា​គាត់​រឹក"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់