• 2021-06-08 06:23:20
  • ព័ត៌មាន

រឿងរ៉ាវពិត ១០យ៉ាងពី Park Boyoung តារាកូរ៉េមិនញញើតនឹងសម្ដែងតួគ្រប់ទម្រង់

  • 2021-06-08 06:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​មាឌតូច Park Boyoung តែងនៅជា​សំណព្វ​ចិត្តរបស់​អ្នក​ស្នេហាវិស័យ K-Drama ដោយសាររាល់ពេ​ល​នាង​បង្ហាញ​ខ្លួន​ក្នុង​រឿងអ្វី​មួយ មិនដែល​ធ្វើឲ្យអ្នកមើលខក​ចិត្តទេ។ ដូចពេល​នេះ​ជា​ដើម​នាង​កំពុង​មាន​វត្តមាន​ក្នុង​រឿង «Doom At Your Service» ហើយក៏កំពុង​ទទួលបាន​ការ​ចាប់អារម្មណ៍ខ្លាំង​ពី​អ្នកគាំទ្រជាតិ និងអន្តរជាតិ​ដែរ ស្របពេល​រឿង​នេះក៏មាន​មុខលើ Netflix។

ដោយឡែក​ពេល​នេះ​ ក៏ដល់ពេលបង្ហាញ​ជូន​នូវ​រឿងពិតៗ​ត្រួសៗរបស់​តារា​សម្ដែង Park Bo Young ដែរ៖

១. Park Boyoung ជា​ឈ្មោះ​កំណើតផ្ទាល់ ហើយនាង​កើតនៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅស្រុក Goesan ខេត្ត Chungcheong ខាងជើង ប្រទេស​កូរ៉េខាងត្បូង។

២. ក្នុង​គ្រួសារ​នាង​មាន​ប្អូនស្រីម្នាក់ទៀត ហើយនាង​គឺជា​រៀមច្បងគ្រួសារ។ ឪពុករបស់ Boyoung គឺជាអតីតទាហាន បម្រើការក្នុងកងការពារពិសេស រយៈពេល​ ៣៤ឆ្នាំ (នេះ​បើ​តាម​ការចេញផ្សាយរបស់​វិបសាយ Osen)។

៣. ត្បិត​ចេញ​មុខ​តាំ​ងពី​ដើម​មក​ ក្នុងអាជីពសម្ដែង ប៉ុន្តែ​ Park Boyoung ក៏មាន​សមត្ថភាព​ច្រៀង និងអាច​លេងព្យ៉ាណូយ៉ាងស្ទាត់ជំនាញ។

៤. នាង​ធ្លាប់រង​នូវការ​មើល​ងាយខ្លាំង​ ពី​សិស្សរួមសាលា ស្របពេល​នាង​ចាប់ផ្ដើម​មាន​ឈ្មោះជា «តារា»។

៥. តារា​ប្រុស​ដែល​ Boyoung ប៉ះឈុត​ថើបដំបូងបង្អស់គឺ Jo Jung Suk។ តាំង​ពី​ចូល​សម្ដែង​មក​នាង​មិនដែល​ប៉ះឈុតថើប ស្នេហាផ្អែមល្ហែមទេ មុន​ឆ្នាំ ២០១៥ ទើប​តែ​ចូល​រឿង «Oh My Ghost» សម្ដែង​ជាមួយ Jo Jung Suk នេះ​ទេ ដែល​នាង​ត្រូវជួប​ឈុត​ថើប។

៦. Boyoung មិនសូវ​ចូលចិត្ត​តាមដាន​រឿងភ័យរន្ធត់ទេ។

៧. នាង​ធ្លាប់​បាន​សារភាព​ថា​ខ្លួន​ចូល​ការ​ចម្អិន​ម្ហូប ប៉ុន្តែមិនពូកែ​ខាង​ធ្វើទេ។ ទោះជា​យ៉ាង​ណា​ ផ្ដើម​ចេញពីបទពិសោធ​ពេល​សម្ដែងរឿង «Oh My Ghost» នាង​អាច​យល់​ដឹង​ច្រើនពីរបៀបធ្វើ Cream Pasta។

៨. Boyoung ធ្លាប់វះកាត់កជើងកាលពីខែមិថុនា ឆ្នាំ២០១៧ ហើយបាន​បង្ហើបថា​ របួស​នេះកើតមាន​ ពេល​នាងហាត់ប្រាណ តាំងពី​នាង​ថតរឿង «Strong Woman Do Bong Soon»​។

ក្រោយមក​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​របស់នាង​ក៏បាន​ឲ្យដឹង​ដែរ​ថា​ Boyoung ត្រូវ​ទទួលការព្យាបាលបន្ថែម​ បន្ទាប់​ពី​​មាន​របួស​នៅ​ដៃដែរ ពេល​ថតរឿង​កាល​ពីមុនៗ ហើយក៏ត្រូវ​វះកាត់ដើម្បី​លុប​ស្នាម​លើ​ដៃនោះ។ បើ​តាម​ការ​ឲ្យក្នុង​វីដេអូ Live លើ VLIVE នាង​ប្រាប់អ្នកគាំទ្រ​ថា​ របួស​នេះ​ នាង​ឈឺយូរហើយ ប៉ុន្តែ​គ្មាន​ឱកាសព្យាបាល រហូត​ដល់ពេល​នេះ​នាង​បានព្យាបាលជាសះស្បើយហើយ។

៩. តាម​ការ​ចេញផ្សាយ​របស់ ibid បាន​ឲ្យដឹង​ថា​ ប្រសិន​នាង​អាច​ជ្រើសយក​មហិទ្ធិឬទ្ធិណាមួយបាន នាង​ចង់ឲ្យខ្លួន​មាន​សមត្ថភាព​អាច​បង្វិល​ពេល​បាន។

១០. ប្រភេទ​មនុស្សក្នុងដួង​ចិត្តវិញ គឺ​ជា​អ្នកណា​ដែលចូលចិត្តបង្ហាញ​អារម្មណ៍ត្រង់ៗ មិនលាក់លៀម។ ម្នាក់នោះគឺជាមនុស្សដែលមាន​ការ​គិតវិជ្ជមាន និង​ចេះគិតគូរវែង​ឆ្ងាយ ព្រម​ទាំង​ចេះ​លេង​សើចផង៕​

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម