• 2021-06-08 08:23:10
  • ព័ត៌មាន

ជីមមី នៅ​តែ​ស្ងៀមស្ងាត់ ខណៈអ្នកគាំទ្រពុះកញ្ជ្រោលចង់ឱ្យនាងក្លាយជា Miss Universe 2021

  • 2021-06-08 08:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការល្បីឈ្មោះរាងតូចច្រឡឹង ជីមមី នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ មិនបញ្ចេញសកម្មភាពតបតអ្វីឡើយ​ក្រោយមាន​មហាជន អ្នកពិសេស​ក្រុម​អ្នក​គាំទ្ររបស់​នាង រាប់រយនាក់ចង់ឱ្យនាងចូលរួមប្រកួត Miss Universe Cambodia ២០២១ និងតំណាងប្រទេសកម្ពុជាឈរលើឆាកអន្ដជាតិ។

ស្រីស្អាត ជីមមី ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនពុះកញ្ជ្រោលចង់ឱ្យនាងចូលរួម ប្រកួត Miss Universe Cambodia 2021។ ស្ថានភាព​នេះ បាន​កើត​ឡើង​ក្រោយ​ពី​បេសកកម្ម​របស់ រ៉េត សារីតា តំណាង​កម្ពុជា​នៅ Miss Universe International បាន​បញ្ចប់។

អ្នក​គាំទ្រ​ចង់​ឲ្យ ជីមមី ក្លាយជាបវរកញ្ញាចក្រវាលតំណាងកម្ពុជាប្រចាំឆ្នាំ ២០២១នេះ ដោយសារ​ពួក​គេ​យល់​ថា តារា​ស្រី​រូប​នេះ មាន​អំណោយផល​ទាំង​ព្រម ទាំង​រូប​សម្ផស្ស ចំណេះ​ដឹង​ភាសាបរទេស និង​ចំណេះ​ដឹង​ទូទៅ​ជា​ដើម។ យ៉ាង​ណា បើទោះជាមហាជន គាំទ្រចង់ឱ្យ ជីមមី ចូលរួមប្រកួត Miss Universe ខ្លាំងយ៉ាងណាក្ដី មកដល់ពេលនេះ សង្កេតឃើញថា ជីមមី នៅ​តែ​ស្ងៀមស្ងាត់ ដោយ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ​នៅ​លើ​បណ្ដាញ​សង្គម​នានា​របស់​នាង។

ជុំវិញ​បញ្ហា​នេះ ក្រុមការងារ Sabay ក៏នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ពិធីការិនី​ទូរទស្សន៍​បាន​ដែរ។ sabay បាន​ព្យាយាម​ទំនាក់ទំនងសម្ភាសន៍ជាច្រើនសារតាម​ទូរស័ព្ទ ពី​កញ្ញា ជីមមី ប៉ុន្តែ​មិន​បាន​ជោគជ័យ។ ជីមមី ឆ្លើយ​យ៉ាង​ខ្លី​ថា នាង​ជាប់​រវល់ៗ។

រម្លឹកផងដែរថា ជីមមី គឺជាពិធីការនីដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ដែលមានរូប សម្រស់ស្អាតស្អាត ជាមួយរាងតូចច្រឡឹង ដៃជើងស្រឡូនទាក់ទាញ ជាពិសេស ជីមមី មានចំណេះ ដឹងខ្ពង់ខ្ពស់ និងមានសមត្ថភាពអាចនិយាយបាន៤ ភាសាថែមទៀតផង គឺ ភាសាជាតិ(ខ្មែរ) អង់គ្លេង ចិន ថៃ ។ មួយវិញទៀត ជីមមី ធ្លាប់បានរៀបរាប់ប្រាប់អ្នកគាំទ្រថា នាងក៏ធ្លាប់ជាតារាបង្ហាញនៅក្នុង ប្រទេសថៃ ផងដែរ៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់