
- ពុធ, 9 មិថុនា 2021 07:17
- ព័ត៌មាន
Fan គួរដឹង! ប្រវិត្តតស៊ូ របស់កំពូលតារាច្រៀង ព្រាប សុវិត្ថ ក្នុងវិស័យសិល្បៈជាង២ទសវត្សមកនេះ
- ពុធ, 9 មិថុនា 2021 07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan គួរដឹង! ប្រវិត្តតស៊ូ របស់កំពូលតារាច្រៀង ព្រាប សុវិត្ថ ក្នុងវិស័យសិល្បៈជាង២ទសវត្សមកនេះ
លោក ព្រាប សុវិត្ថកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំងបំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាចរក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ។ ដោយឡែកនៅពីក្រោយភាពជោគជ័យដ៏ធំក្នុងអាជីពជាកំពូលតារាចម្រៀងនេះ វាមិនមែនទទួលមក ដោយស្រួលនោះទេ គឺតារាចម្រៀងរូបនេះធ្លាប់ឆ្លងការការតស៊ូជាច្រើន និងការវិវិត្តខ្លួនជាច្រើនដំណាក់ កាល ដែលមហាជនមិនច្រើនទេដែលដឹងពីជីវប្រវិត្តតារាចម្រៀងរូបនេះ។
ដូច្នេះថ្ងៃនេះ Sabay និងរម្លឹកប្រវិត្តមួយចំនួន ក៏ដូចជាភាពតស៊ូរបស់កំពូលតារាចម្រៀង ព្រាប សុវិត្ថ។ ចង់ដឹងថា ព្រាប សុវិត្ត មានជីវប្រវិត្តបែបណាមើលខាងក្រោម៖
១. ម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ”រូបនេះ កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល
២.ព្រាប សុវិត្ថ បានឱ្យដឹងថាអ្នកម្ដាយបានសម្រាលលោកនៅក្រោមដើមស្នាយ ដូច្នេះលោកមានឈ្មោះហៅថា"ស្នាយ"
៣. ឃើញមាឌឌាំងសាច់ចាំ រូបរាងសង្ហាមិនចាញ់កូនប្រុសទាំង៣បែបនេះ តែលោកមានអាយុ៤៦ឆ្នាំហើយ
៤. នៅឆ្នាំ១៩៩៧ លោក ព្រាប សុវិត្ត បោះជំហ៊ានចូលក្នុងវិស័យសិល្បៈជាលើកដំបូង
៥. បទ”អូនជាបេះដូងបង”ជាចម្រៀងផ្សាយចេញលើកដំបូង ហើយក៏ជាបទធ្វើឱ្យ ព្រាប សុវិត្ត ល្បីឈ្មោះរន្ទឺពេញប្រទេស
៦. ឆ្នាំ ១៩៩៧-១៩៩៩ គឺជាឆ្នាំដែល ព្រាប សុវិត្ថ ក្ដោមក្ដាប់ការងារសិល្បៈ ណែនដៃ និងល្បីឈ្មោះលឿនខ្លាំងបំផុតក្នុងរយៈពេល៣ឆ្នាំ
៧. បុគ្គលសំខាន់ពីររូបតែងតែនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់តារាចម្រៀងរូបនេះ គឺលោកគ្រូ សួង ពុទ្រ្ទា និងលោកគ្រូ បិន ដាវីត៏៏
៨. ថតខ្សែភាពយន្ដខ្នាតធំជាលើកដំបូង ក្នុងតំណែងជាតួឯកប្រុសក្នុងរឿង”នេសាទក្រពើ” របស់ហង្ស មាស
៩. តារាចម្រៀងប្រចាំប្រទេសរូបនេះ គឺជាអតីតនិស្សិតនៅសាកលវិទ្យាល័យ ណ័តុន ផ្នែកសេដ្ឋកិច្ច និងច្បាប់ ប៉ុន្តែក្រោយមកលោកត្រូវផ្អាកការសិក្សាដោយសារភាពមមាញឹកការងារសិល្បៈខ្លាំងពេក៕
អត្ថបទ៖ Pav SreyPich