• 2021-06-10 01:48:32
  • ព័ត៌មាន

CL ជា​តារា​កូរ៉េដំបូង​បង្អស់ ​ក្លាយជា​តារាគ្របមុខ​របស់​ទស្សនាវដ្ដីអាល្លឺម៉ង់ “032c”

  • 2021-06-10 01:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដីអាល្លឺម៉ង់ “032c” ចេញ​ផ្សាយ​ ២​ដង​ប៉ុណ្ណោះ ក្នុង​ ១ឆ្នាំ គឺ​នៅ​រដូវក្ដៅ និង​រដូវ​រវងា ហើយ​ក៏ជា​ទស្សនាវដ្ដី ដែល​បាន​ចាប់​យក​សកម្មភាព​ថ្មី និង​ល្បីៗ​បំផុត​ពីក្នុង​វិស័យ Fashion ព្រម​ទាំងសិល្បៈផ្សេង​ទៀត។ តារា​មួយ​ចំនួន​ដែល​បាន​ក្លាយជា​តារា​គ្របមុខរបស់​ទស្សនាវដ្ដី​នេះ កាល​ពីមុនៗមានតាំងពី Tom Cruise, Rihanna និង Kristen Steward ជា​ដើម។

ជាក់ស្ដែង​លេខថ្មី​ដែល​មាន​ CL ជា​តារា​គ្របមុខ​នៅពេល​នេះ​​ ចេញ​ផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងរូប CL គ្រង​ឈុត​ក្រហម លើផ្លូវក្នុង​ទីក្រុង​សេអ៊ូល ជាមួយ​នឹង​សក់សេះក្រាស់។

អ្នក​តំណាង​ម្នាក់​ពីទស្សនាវដ្ដី "032c” បាន​និយាយថា «ពីកំពូល​តារា K-Pop ពេល​នេះ​ CL បាន​វិវត្តទៅ​ជារាជិនីរ៉េបទោល​ម្នាក់ហើយ។ បើទោះ​បី​បន្ទាប់​ពី​ជំនាន់នៅជាក្រុម នាង​ក៏នៅ​តែ​បន្ត​លេង​ខ្លួនតាម​បែប​ High Class ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​យ៉ាង​ពិតប្រាកដ»

យ៉ាង​ណាមិញ​ CL ក៏នឹង​ត្រៀម​ខ្លួន​ក្នុ​ងការ​បង្ហាញ​អាល់ប៊ុម​ថ្មី ហើយក៏នឹង​ត្រូវ​មមាញឹក​ក្នុង​នាម​ជា Producer របស់​កម្មវិធី​ប្រកួត «Super Band 2» របស់ទូរទស្សន៍ JTBC៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់