• 2021-06-10 06:17:35
  • ព័ត៌មាន

Jung Ilhoon អតីតសមាជិក BTOB ត្រូវជាប់ពន្ធនាគារ ២ឆ្នាំ និងរងពិន័យជាលុយជាង១សែនដុល្លារ

  • 2021-06-10 06:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jung Ilhoon អតីតសមាជិកក្រុម BTOB ត្រូវ​បានតុលាការកាត់ទោស​ឲ្យជាប់​ពន្ធនាគារចំនួន ២ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់ ១៣៣លានវ៉ុន (ខ្ទង់ ១១៩,០០០ដុល្លារ) ពីបទ​ប្រើប្រាស់គ្រឿងញៀន​ប្រភេទ Marijuana។

លោក Yang Cheol Han ដែល​ជាចៅក្រុមជាន់ខ្ពស់នៃតុលាការក្រុមសេអ៊ូល Seoul Central District Court បាន​ធ្វើជា​អធិបតី​ក្នុង​សវនាការ​កាត់ទោសលើកដំបូងរបស់ Jung Ilhoon នៅព្រឹក​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។ ការកាត់ទោស​កន្លងមក​នេះទាមទារ ឲ្យដាក់​អតីតសមាជិក BTOB រូបនេះ​ជាប់​ពន្ធនាគារដល់ទៅ៤ឆ្នាំ ពីបទ​ល្មើសដែល​លោក​បាន​ប្រព្រឹត្តិ ហើយរហូត​ដល់ពេល​នេះ​ស្ថានទោស​នៅ​សល់ត្រឹម​ ២​ឆ្នាំ ប៉ុន្តែ​បន្ថែម​ពី​លើ​នេះ​ក៏ត្រូវ​រងពិន័យ​ ១១៩,០០០ដុល្លារដែរ។

រម្លឹក​ផងដែរ​ថា​ Jung Ilhoon ត្រូវ​គេ​សង្ស័យ​ថា​បាន​លួច​រួមការងារ​ជាមួយ​នឹង​មនុស្ស ៧នាក់ផ្សេង​ទៀត ក្នុងការទិញ Marijuana ជាង​ ៣០ខែឯណោះ គិត​ចាប់ពី​ខែកក្កដា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩។ ទាក់ទង​នឹង​មូលហេតុដែល​នាំ​ឲ្យប្រើគ្រឿងញៀននេះ មេធាវី​របស់ Ilhoon ក៏បាន​លើកឡើងដែរ​ថា​ ដោយសារ​លោក​មាន​ភាព​លំបាក​ និងជួប​ឧបសគ្គ​មួយ​ចំនួន​ក្នុង​នាម​ជា​តារា ទើប​រក​វិធី​រំសាយស្ត្រេស និង​ឈាន​ដល់ការ​សេពគ្រឿងញៀនបែបនេះ៕

ប្រភព៖ Koreaboo

មតិយោបល់