• 2021-06-10 06:39:18
  • ព័ត៌មាន

ពូកែណាស់! ប៉ង​យូរ​ឆ្នាំចង់​បាន​អាជីព​ដូច​ម្ដាយ ឥឡូវ ណុប បាយ៉ារិទ្ធ ធ្វើ​បាន​ហើយៗ

  • 2021-06-10 06:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ណុប បាយ៉ារិទ្ធ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញ និងទទួលបានគាំទ្រស្រលាញ់ពេញចិត្តពីមហាជន តាមរយៈសមត្ថភាព ទេពកោសល្យ ផ្នែក ចម្រៀងរបស់លោក ហើយក្រៅពីអាជីពជាអ្នកចម្រៀង បាយារិទ្ធ នៅមានសមត្ថភាពពិសេសមួយផ្សេងទៀត។

ថ្មីៗនេះ ណុប បាយ៉ារិទ្ធ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយទស្សនីយភាពថ្មីមួយ ក្រៅពីចម្រៀង ពោលគឺ ជាស្នាដៃថ្មីសន្លាងដែលពុំមានពីមុនមកជាមួយការតែងនិពន្ធសាច់រឿង ជាសមត្ថភាពពិសេសមួយផ្សេងរបស់តារាប្រុសរូបនេះ

សមិទ្ធិផលថ្មីដែល ណុប បាយ៉ារិទ្ធ ទើបសម្រសចបាននោះ គឺលោកទើបបញ្ចប់សរសេរសាច់រឿងថ្មីជា លើកដំបូងលើកញ្ជាក់ទូរទស្សន៍ហង្ស មាស មានចំណងជើងថា”បេះដូងមនុស្សស្រី”។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងបែបនេះថា”ធ្លាប់ស្រមៃក្លាយជាអ្នកនិពន្ធម្នាក់ដូចម៉ាក់របស់ខ្ញុំដែរ ថ្ងៃនេះខ្ញុំធ្វើបានហើយ”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់