• 2021-06-10 08:48:13
  • ព័ត៌មាន

ទីបំផុត សាយ បង្ហើបប្រាប់ពីនារីម្នាក់ដែលខ្លួនស្រឡាញ់ហើយ!

  • 2021-06-10 08:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង​Original Song លោក អ៊ួន បឋម ហៅ​សាយ បាន​ទៅ​សាលា​ក្រុង​បាលុង ខេត្ដ​រតនគីរី ដើម្បី​ធ្វើ​លិខិត​បញ្ជាក់​ស្ថានភាព​នៅ​លីវ​របស់​ខ្លួន។ ភ្លាម​នោះ​លោក​ក៏​បាន​បង្ហោះ​លិខិត​នោះ​តាម​បណ្ដាញ​សង្គម ហើយ​ប្រាប់​គេឯង​បែប​លេង​សើច​ថា"​ខ្ញុំ​នៅ​លីវ​ទេ​ណា៎...បង​ប្អូន"។

ស្ថានភាព​ជីវិត គឺ​បុរស​រូប​នេះ​ពិត​ជា​នៅ​លីវ​មែន ប៉ុន្តែ​ចិត្តគំនិត និង​បេះដូង​មិន​នៅ​លីវ​ឡើយ។ សាយ ប្រាប់​Sabay ថា ត្បិត​ថា​លោក​មិន​ទាន់​គិតគូរ​រឿង​រៀបការ ប៉ុន្តែ​សព្វថ្ងៃ​លោក​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ៖"ឆ្នាំ​នេះ​ខ្ញុំ​អាយុ​៣១​ហើយ...តែ​ខ្ញុំ​អត់​ទាន់​ចង់​គិតគូរ​នៅ​ឡើយ តែ​យើង​បាន​មើល​ចិត្ត​ថ្លើម​គ្នា​យូរ​ហើយ គាត់(សង្សារ)ជា​អ្នក​ខេត្ត​ដូច​គ្នា"។

ទាក់ទង​រឿង​គូរ​ស្រករ​នេះ មាន​អ្នក​គាំទ្រ​លោក​ច្រើន​បាន​សួរ ហើយ​ក៏​ធ្លាប់​បង្ហើប​ដែរ​ថា លោក​ពិត​ជា​មាន​មែន ប៉ុន្ដែ​ស្រី​នោះ​ជា​ន​ណា ហើយ​ធ្វើ​អ្វី? ក៏​លោក​មិន​ប្រាប់​ដែរ។ តាម​ពិត​សាយ កម្រ​នឹង​និយាយ​ចេញ​នូវ​រឿង​រ៉ាវ​គ្រួសារ ឬ​ជីវិត​ឯក​ជន​របស់​លោក​ណាស់។

លោក អ៊ួន បឋម ហៅ​សាយ ចាប់​ផ្ដើម​មាន​ប្រជា​ប្រិយភាព​កាន់​តែ​ខ្លាំង​ក្នុង​រង្វង់​សិល្បៈ និង​សង្គម បន្ទាប់​ពី​លោក​អនុវត្ដ​គម្រោង​មនុស្ស​ធម៌​មួយ​បាន​ដោយ​ជោគជ័យ។ នោះ គឺ​កម្មវិធី"រត់​ដើម្បី​សប្បុរស​ធម៌​ជាមួយ​សាយ" ដែល​បាន​បញ្ចេប់​ទៅ​កាល​ពី​ឆ្នាំ​២០២០។

តាម​រយៈ​ប្រជា​ប្រិយភាព​នេះ លោក អ៊ួន បឋម ត្រូវ​បាន​ក្រមុំ​មិន​តិច​ទេ​លួច​សម្លឹង តែ​លោក​នៅ​លាក់លៀម​រឿង​ស្នេហា​របស់​ខ្លួន​រហូត ខណៈ​ដែល​បង្កើន​ប្រជា​ប្រិយភាព​ក្នុង​សង្គម​តាម​រយៈ​សមត្ថភាព​រត់​ដ៏​អស្ចារ្យ​របស់​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់