• 2021-06-11 06:37:02
  • ព័ត៌មាន

មិន​ជឿ​កុំ​ប្រមាថ! ចេញរឿង​ពិត​បុរសម្នាក់ឈ្នះ​ឆ្នោត​ទាំង​ពាន់​ដុល្លារ ក្រោយ​សុបិនឃើញ ករុណា ពេជ្រ ទៅ​លេង​ផ្ទះ!

  • 2021-06-11 06:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារឿងមិននឹកស្មានដល់ដោយបុរសម្នាក់ចាក់កន្ទុយលេខត្រូវបានលុយ ២៤០០ដុល្លារ ក្រោយ ដេកសុបន្ដិឃើញតារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ។ នេះយោងតាមហ្វេសប៊ុក ករុណា ពេជ្រ បានបង្ហោះនៅប៉ុន្មានម៉ោងមុននេះ។

តារាចម្រៀងលោក ករុណា ពេជ្រ បានឱ្យដឹងថាមានបុរសម្នាក់ ផ្ញើរសារមកខ្លួនប្រាប់ថាត្រូវឆ្នោតបាន លុយ២៤០០$ ក្រោយដេកសុបន្តិឃើញ ពេជ្រ ទៅលេងផ្ទះបុរសនោះហើយកាប់មាត់ឱ្យហូប លុះភ្ញាក់ ឡើងក៏ទៅចាក់កន្ទុយលេខត្រូវបានលុយច្រើនសន្ធឹកបែបនេះ។ បន្ទាប់ពីឈ្នះលុយច្រើនបុរសនោះ បាន ពោលថាពិតជាមាននិស្ស័យជាមួយ ពេជ្រ ហើយបើមានឱកាសចង់អញ្ជើញ ករុណា ពេជ្រ ញុំាំអាហារ ជុំគ្នាថែមទៀត។

ក្រោយបានដឹងរឿងរ៉ាវទាំងនេះ ករុណា ពេជ្រ ក៏បានផ្ដាំផ្ញើរប៉ុន្មានឃ្លាថា៖” **នេះសំណាងត្រូវបាន 2400$ ប៉ុន្តែ កុំព្យាយាមកាត់ចាក់លើកក្រោយទៀតអីណាបងហើយសូមជូនពរបងយកលុយសំណាង 2400$ នេះធ្វើអ្វីអោយរីកចម្រើនបានគុណជា 100 ជា 1000ដង ទៀតនាពេលខាងមុខ ហេហេហេ សំណាងហើយត្រូវ ចោះបើខុសវិញ សង្សយ័ជេរ ករុណាពេជ្រហ្មង"។

ត្បិត​យ៉ាង​នេះ លោក ករុណា ពេជ្រ មិន​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​រក​កម្រៃ​តាម​រយៈ​ការ​ផ្សងសំណាង​បែប​នេះ​នោះ​ទេ។ លោក ថ្លែង " សូមបងប្អូនមេត្តាកុំព្យាយាម ផ្សងសំណាងតាមរយះ ការចាក់កន្ទុយលេខអី ណា**”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់