• 2021-06-11 08:23:46
  • ព័ត៌មាន

បើជាអ្នកគាំទ្រ Yang Zi អ្នកគ្មានថ្ងៃអូសរំលងចំណុចសំខាន់ទាំង ១០ស្រង់ចេញពីរឿងពិតទាំងនេះទេ

  • 2021-06-11 08:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលនៃការ​ចូល​សិល្បៈ​របស់​តារាសម្ដែងចិន Yang Zi មិនតិច​ឆ្នាំ​នោះ​ទេ គឺ​ដល់ទៅ២២ឆ្នាំ បើគិត​ពី​ឆ្នាំ ១៩៩៩ ដល់ ២០២១។ Yang Zi បាន​សាង​ស្នាដៃ​ច្រើន​ណាស់​ក្នុង​នាម​ជា​តារាសម្ដែង តារាចម្រៀង ព្រម​ទាំងជា​តារា​ម៉ូដែល​ទៀត។

ពេល​នេះសូម​បង្ហាញ​នូវ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​កើតចេញ​ពី​ជីវិត​ពិតរបស់​តារា​ស្រី​ មុខស្រទន់​រូបនេះទាំង ១០ចំណុច៖

១. ឈ្មោះ​ពីកំណើតរបស់​ Yang Zi គឺ Yang Ni’Ao កើតថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩២ ត្រូវ​នឹង​ឆ្នាំវក និង​មាន​ Zodiac Sign: Scorpio។

២. នាងជា​មនុស្សម្នាក់ដែលឡិកឡក់ ពេល​ខ្លះខុសគេ ហើយក៏គួរឲ្យស្រឡាញ់ដែរ។ នេះតាម​អ្វី​ដែល​នាង​ធ្លាប់​បាន​និយាយ​ខ្លួនឯង។

៣. ដើមហេតុដំបូង​ដែល​ទាញ​ចិត្ត Yang Zi ឲ្យ​មាន​ទំនោរ និង​ក្ដី​ស្រឡាញ់​ចង់ធ្វើជា​តារាសម្ដែង នោះគឺនៅក្រោយ​ពេល​ដែល​នាង​បាន​មើលរឿង «My Fair Princess» ដែល​មាន​ Zhao Wei ដើរតួជា​ «ត្រចៀក​កាំ»។

៤. ចំណូល​ចិត្តរបស់​នាង​មាន​ខ្លាំង​ទៅ​លើការ​ច្រៀង លេងហ្គីតា ហែលទឹក និង​រាំ។

៥. ចំណង់ចំណូល​ចិត្តផ្សេងរួមមាន៖

  • Idol ក្នុង​ចិត្តគឺ Audrey Hepburn

  • ពណ៌ដែលចូលចិត្តគឺ ខៀវ ស្វាយ និងផ្កាឈូក

  • ម្ហូប​ដែល​ចូលចិត្តមាន ភីហ្សា និង​ទាដុត

  • ចូលចិត្ត​ញ៉ាំផ្លែទុរេន និង​ឪឡឹក

  • អ្វី​ដែល​ធ្វើឲ្យនាង​មាន​អារម្មណ៍​សប្បាយ​មួយរំពេចនោះ​ គឺ​បាន​ញ៉ាំ Hotpot

៦. ពេល​នៅផ្ទះ និងមាន​ពេលទំនេរ​ពី​ការ​ថត Yang Zi ចូលចិត្តគេងលេង រៀបចំ​ឥវ៉ាន់​ឲ្យមានសណ្ដាប់ធ្នាប់ និង​មើលរឿង។

៧. នាង​ខ្លាច​បំផុតពេល​ដេក​ម្នាក់ឯង ព្រោះ​តែង​មាន​អារម្មណ៍​ថា​ខ្លាច​សតុ្វចម្លែក ហេតុនេះ​ទើប Yang Zi កុម្ម៉ង់ដាវធំមួយពី Taobao ដើម្បី​ត្រៀមទុក​ការពារខ្លួន ពីព្រលឹងបិសាចឲ្យចេញ​ឲ្យឆ្ងាយ។

៨. តារាស្រី​រូប​នេះ​ធ្លាប់​មាន​អារម្មណ៍បាក់ទឹក​ចិត្តច្រើន​ដង​កាល​ពីប៉ុន្មាន​ឆ្នាំមុន ហើយក៏មាន​អារម្មណ៍ថា​ហត់នឿយខ្លាំង​ ដែល​ត្រូវ​រស់នៅ​ដើម្បី​បំពេញចិត្តមនុស្សគ្រប់គ្នា។ រហូត​ដល់អាយុ ២៥ឆ្នាំ ទើបនាង​សម្រេច​ធ្វើជា​ខ្លួនឯង និង​ធ្វើអ្វី​ដែល​នាង​ចង់។

៩. ពាក្យ​ដែល​នាង​ចង់​ប្រាប់​ទៅកាន់​អ្នកគ្រប់គ្នា​នោះ​គឺ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួននោះគឺ​ មិនថា​មាន​រឿងអ្វី​កើតឡើងក៏ដោយ ត្រូវ​ស៊ូជា​និច្ច។

១០. មនុស្សដែល​ Yang Zi ប៉ងចង់បាន​ជា​គូ គឺ​ជាអ្នក​ណា​ដែលជា​មនុស្សកក់ក្ដៅ សង្ហា ចិត្តល្អ ​ស្មោះត្រង់ ចេះគាំទ្រលើកទឹកចិត្តគ្នា និង​យល់ពីគ្នា​ឲ្យច្រើន៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម