• 2021-06-11 08:38:34
  • ព័ត៌មាន

ឈ្មោះកូន​ដាក់​រួច ប្រពន្ធ​ក៏​ជិត​ដល់​ថ្ងៃ តែ យឿន ពិសី ធ្លោយមាត់​ពិបាកចិត្ដ

  • 2021-06-11 08:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​មិន​សូវ​បាន​បញ្ចេញ​សំឡេង និង​មុខមាត់​តាម​កម្មវិធី​ផ្សេងៗ គឺ​លោក យឿន ពិសី បាន​ពិភាក្សា​គ្នា​ក្នុង​ការ​ដាក់​ឈ្មោះ​កូន​ប្រុស​ដំបូង​របស់​ខ្លួន​រួច​ហើយ ខណៈ​ដែល​ភរិយា​របស់​លោក​ពពោះ​៧​ខែ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ​នោះ។ ប៉ុន្តែ​លោក​នៅ​ខ្វល់ចិត្ត​ភរិយា​ឈឺ​ពោះ​ឆ្លង​ទន្លេ។

លោក យឿន ពិសី បាន​ប្រាប់​Sabay នៅ​ថ្ងៃទី១១ ខែ​មិថុនា ថា អ្វី​ដែល​លោក​ខ្វល់ ហើយ​បារម្ភ​ជាង​គេ​នោះ គឺ​ខ្លាច​រក​ពេទ្យ​ដែល​ទុកចិត្ត និង​មន្ទីរ​ពេទ្យ​ដែល​អាច​ទទួល​យក​ភរិយា​របស់​លោក​ចូល​សម្រាក និង​សម្រាល​កូន​ភ្លាមៗ។ លោក​ថា​ថ្មីៗ​នេះ​មាន​គេ​ប្រាប់​លោក​ថា ចង់​សម្រាល​កូន​ទាល់​តែ​កក់​បន្ទប់ នៃ​មន្ទីរ​ពេទ្យ​ណា​មួយ​ដើម្បី​ត្រៀម​សម្រាល បើ​មិន​ដូច្នោះ​ទេ​គេ​នឹង​មិន​ងាយ​ទទួល​ឡើយ ព្រោះ​ស្ថិតនៅ​ក្នុង​ស្ថានភាព​កូវីដ ខាង​មន្ទីរពេទ្យ​ឯកជន​មាន​ការ​ប្រយ័ត្នប្រយែង។

យឿន ពិសី៖"មិន​ទាន់​ដឹង​ច្បាស់​ថា​សម្រាល​នៅ​ណា​ទេ​បង​អើយ! ខ្ញុំ​កំពុង​បារម្ភ​រឿង​ហ្នឹង​ណាស់ ព្រោះ​កូវីដ​ផង ហើយ​យើង​ត្រូវ​រក​មន្ទីរ​ពេទ្យ​ណា​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់។ ចូល​ក្បាល​៧​ខែ​ភ្លាម ចាប់​គិត​ភ្លាម...ឥឡូវ​គ្រួសារ​កំពុង​គិត​ថា​គួរ​សម្រាល​នៅ​ណា​ហើយ"។

បើ​តាម យឿន ពិសី កូន​ប្រុស​ដំបូង​របស់​លោក​ត្រូវ​បាន​ភរិយា​លោក​ដាក់​ឈ្មោះ​ឲ្យ​ថា"វីរៈ​បុត្រ"។ តារា​ចម្រៀង យឿន ពិសី បាន​រៀបការ​ជាមួយ​ស្រ្ដី​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​កាល​ពី​ឆ្នាំ​២០២០។ មង្គល​ការ​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថានភាព​កូវីដ-១៩ កំពុង​តែ​វាយ​លុក ប៉ុន្តែ​ពិធី​មង្គល​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាមួយ​នឹង​ភ្ញៀវ​តិចតួច៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម