• 2021-06-16 05:08:10
  • ព័ត៌មាន

មុនដល់វេន Park Seo Joon មាន​តារាកូរ៉េ ៦រូបហើយបោះជើងចូលហូលីវូដ ឲ្យពិភពលោកភ្លឺភ្នែកពីទឹកដៃសម្ដែង

  • 2021-06-16 05:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះបណ្ដាញផ្សព្វផ្សាយ​កូរ៉េបាន​ចេញ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ទាក់ទងនឹង​ការ​ឈាន​ជើងចូល​ពិភព Marvel របស់​តារា​សម្ដែង Park Seo Joon ដោយ​លោក​នឹងក្លាយជាតួអង្គក្នុង «The Marvels» ជាមួយ​នឹង​តារាសម្ដែង Brie Larson ហើយលោកក៏​ត្រៀម​ខ្លួន​រួចជា​ស្រេច​ ដើម្បី​រៀបចំ​ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ថតរឿងនៅឆមាសទី ២ឆ្នាំ​នេះ។

ទោះ​ជា​យ៉ាង​ណា​ ក៏នៅ​មិនភ្លេចដែរ រៀមច្បង​មុន​ៗដែល​បាន​បោះជំហាន​ចូល​ដល់​ពិភពហូលីវូដ និង​បាន​សាង​កេរ្តិ៍ឈ្មោះ​ជា​បន្តបន្ទាប់ រីកសុសសាយគួរ​ឲ្យសរសើរ។

ដូចនេះបើ​គិតតែភាពយន្តខ្នាតធំ តើ​មានតារា​កូរ៉េណា​ខ្លះ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យសម្ដែង​ក្នុងរឿង​របស់ហូលីវូដ?

១. Ma Dong Seok សម្ដែងរឿង «Eternals»

២. Han Hyo Joo សម្ដែងរឿង «Treadstone»

៣. Kang Dong Won សម្ដែង​រឿង «Tsunami LA»​

៤. Bae Doo Na សម្ដែងរឿង​ «Cloud Atlas» និង «Sense8»

៥. Lee Byung Hun សម្ដែងរឿង «Special Forces» និង «Terminator Genisys»​​

៦. Rain សម្ដែងរឿង «Speed Racers», «Ninja Assassin» និង «The Prince»

ប្រភព៖ beauty321 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់