• 2021-06-18 00:31:00
  • ព័ត៌មាន

រឿង​ខ្លីៗ ពី​ប្រវិត្តជីវិតកម្សត់តារាចម្រៀងសម្លេកស្អក ខេម មុនចូលសិល្បៈ

  • 2021-06-18 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ុន សុណារិន ហៅ ខេម ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបក្នុងដួងចិត្តមហាជន គ្រប់ស្រទាប់តាមរយៈសមត្ថភាពបកស្រាយបទចម្រៀងយ៉ាងពីរោះ បើទោះជាលោកមានសម្លេងស្អក បន្តិចក្ដី នៅតែអាចរក្សាទឹកដមផ្អែមរងំរបស់ខ្លួនបញ្ច្រៀបចូលអារម្មណ៍អ្នកស្ដាប់។

យ៉ាងណាមិញនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់កម្លោះអ្នកខេត្តកំពង់ឆ្នាំងរូបនេះ ហាក់មានភាព សោកសៅ តស៊ូប្រឆាំងព្រេងវាសនា ដោយរស់ក្នុងនាមជាកូនកំព្រាឪពុក រស់រើបំរាស់ក្នុងជីវភាពក្រខ្សត់ ដែលមានម្ដាយជាអ្នកលក់ចេកចៀន។ ជឿរជាក់ថារឿងរ៉ាវប្រវិត្តរបស់តារាចម្រៀងសម្លេងស្អករូបនេះ អ្នកគាំទ្រមិនច្រើនទេដែលបានដឹង ដូច្នេះយើងនឹងគាស់រម្លឹកពីប្រវិត្តតស៊ូខ្លះៗរបស់ ប៉ុន សុណារិន ហៅ ខេម។

១. ឈ្មោះក្នុងបញ្ចីជាតិ ប៉ុន សុណារិន ក្រោយចូលសិល្បៈមានឈ្មោះហៅក្រៅ ខេម

២. តារាចម្រៀងរូបនេះកើតនៅថ្ងៃទី១៥ ឧសភា ១៩៨៥ នាខេត្តកំពង់ឆ្នាំង

៣. ខេម ជា​តារា​ចម្រៀង​ល្បី​តែ​ម្នាក់ ដែល​កាន់សាសនា គ្រិស្ដ

៤. ខេម ជាក្មេងកំព្រាឪពុក និងចេញរកស៊ីខ្លួនឯងតាំងពីរនៅក្មេង

៥.ត្បិត ខេម មិនបានបន្តការសិក្សាបានច្រើន ប៉ុន្តែលោកតស៊ូក្នុងជីវិត ប្រឆាំងវាសនា រហូតក្លាយជាតារាចម្រៀងល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា

៦.តារាចម្រៀងសម្លេងស្អករូបនេះ មានឪពុក ឈ្មោះសេង ធក់ ជាអតីតមន្រ្តីយោធា

៧.ខេម គឺជាកូនពៅ ក្នុងចំណោមបងប្អូនស្រីប្រុស ៣នាក់

៨.មុនពេលបោះជំហ៊ានចូលផលិតកម្ម កាឡាក់ស៊ី ខេម មានប្រវិត្តអ្នក​រត់ម៉ូតូឌុប

៩.ខេម ធ្លាប់មានរឿងអាស្រូវបើករថយន្ដ កើតហេតុគ្រោះថ្នាក់ចរាចរណ៍ បង្ករឱ្យមនុស្សស្លាប់

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម