• 2021-06-17 06:36:41
  • ព័ត៌មាន

មិត្តស្លាប់រស់២នាក់ស្រាក់ដៃគ្នាដើរលុកលុយផ្ដិតរូបពីកន្លែងសំខាន់ៗប្រចាំពិភពលោក ក្នុងនោះក៏មានកម្ពុជាដែរ

  • 2021-06-17 06:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស ២នាក់ជនជាតិអាល្លឺម៉ង់ ដែល​ត្រូវជាមិត្តល្អ​នឹង​គ្នាគឺ Jano និង Oliver បាន​ចាប់​ដៃគ្នាធ្វើដំណើរផ្សងព្រេង ដើម្បី​ផ្ដិតយក​ទិដ្ឋភាពស្អាតៗចេញ​ពីជ្រុង​នីមួយៗក្នុងពិភពលោក​ដ៏សែន​ស្រស់បំព្រង​របស់យើង បង្ហាញ​ចេញ​តាមរយៈទឹកដៃ​ថតរូបដ៏​ចំណាន។

រូបនីមួយៗ សុទ្ធ​តែ​រំលេច​ភាព​ស្រស់ត្រកាល​កាត់ថ្លៃពុំបាន ពី​ទេសភាព​ជា​ច្រើន​កន្លែង ដែល​ពួកគេ​បាន​ទៅ​ដល់ ហើយ​រូបទាំងអស់​ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់លើគណនី Instagram ដែល​មាន​ឈ្មោះថា World Walkerz គណនីដែល​មាន​អ្នក​តាមដាន (Follow) ៨៧,៥ពាន់នាក់។

ខាងក្រោមសុទ្ធសឹង​ជា​ផ្ទាំង​រូបភាព​ទីកន្លែង​ទេសចរណ៍សំខាន់ ផុសចេញពីទឹកដៃថត​រូប​របស់ មិត្តល្អទាំង ២ ដោយក្នុង​នោះ​ក៏​មាន​ប្រាសាទ​អង្គរវត្ត នៃ​ព្រះរាជាណាចក្រកម្ពុជាដែរ៖

ប្រាសាទអង្គរវត្ត ប្រទេស​កម្ពុជា
De Triomphe និង Champs-Élysées ក្នុងទីក្រុង Paris ប្រទេស​បារាំង
ទីក្រុង Ronda ប្រទេស​អេស្ប៉ាញ
Ho Thuy Tien Abandoned Waterpark ក្នុងប្រទេស​វៀតណាម
The Landwasser Viaduct ក្នុងប្រទេស​ស្វីស
Le Château Du Haut-Kœnigsbourg ក្នុងប្រទេស​បារាំង
វាលស្រែយក្ស នៅប្រទេស​វៀតណាម
Château D'if នៅប្រទេសបារាំង
Scaligero Castle នៅប្រទេស​អ៊ីតាលី
Louvre នៅប្រទេស​បារាំង
Arles Amphitheatre នៅប្រទេស​បារាំង
Grand Lisboa នៅម៉ាកាវ
São Jorge Castle នៅព័រទុយហ្គាល់
Zhangjiajie National Forest Park នៅចិន
Zhangjiajie National Forest Park នៅចិន
Tian Tan Buddha នៅហុងកុង
Glass Palace ប្រទេសអេស្ប៉ាញ
ថ្ងៃលិចនៅមីយ៉ាន់ម៉ា
Striezelmarkt នៅអាល្លឺម៉ង់
Venice ប្រទេស​អ៊ីតាលី
ទិដ្ឋភាពរួម Barcelona, Catalonia, ប្រទេស​អេស្ប៉ាញ
Wayag Island, Raja Ampat ប្រទេស​ឥណ្ឌូនេស៊ី
Temple Saint-Étienne In Mulhouse ប្រទេសបារាំង
Intercontinental Hotel ប្រទេស​ស្វីស
Gibraltar ចក្រភពអង់គ្លេស
ថ្ងៃលិចនៅប្រទេសអេស្ប៉ាញ
The Inntel Amsterdam Zandaam Hotel នៅហូល្លង់
Milan Cathedral នៅប្រទេស​អ៊ីតាលី
Schloss Drachenburg (Drachenburg Castle) នៅអាល្លឺម៉ង់
បឹង Davos នៅពេល​យប់ ក្នុងប្រទេសស្វីស

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់