• 2021-06-21 02:18:59
  • ព័ត៌មាន

ពីរោះ ពីរោះ​មែន ធ្លាប់​តែ​ច្រៀង​បទ​មរតកដើម ថ្ងៃ​នេះ យឿន ពិសី Cover បទ "លក់​គោយន្ត" អ្នក​គាំទ្រ​ភ្លាត់​មាត់

  • 2021-06-21 02:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​រង្វាន់ Cambodian Got Talent យឿន ពិសី បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​ជា​ថ្មី ដោយ​បាន​ចេញ​មក​មុខ​ច្រៀង Cover បទ​ចម្រៀង​សម័យ​យុវវ័យ​១បទ​កំពុង​ពេញ​និយម​មាន​ចំណង​ជើង​ថា "លក់​គោយន្ត" របស់ ណូលីរីខត។

នេះ​ជា​ទិដ្ឋភាព​ថ្មី​មួយ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម ខណៈ​ដែល​នា​ពេល​កន្លង​មក​រូប​គេ​និយម​ច្រៀង​តែ​បទ​មរតក​ដើម​របស់​លោក ស៊ីន ស៊ីសាមុត។ ត្បិត​តែ​បែប​នេះ ប៉ុន្តែ​ប្រិយមិត្ត​របស់​លោក​ជា​ច្រើន​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល និង​លើក​សរសេរ​ចំ​ៗ​ថា ពិសី ពិត​ជា​ច្រៀង​បទ​នេះ​បាន​ពីរោះ មិន​សរសើរ​មិន​បាន។ ពួក​គេ​លើក​ឡើង​ថា ពិសី គឺ​បុគ្គល​មាន​ទេពកោសល្យ​ខាង​សិល្បៈ​តន្ត្រី​ពី​កំណើត ដែល​គួរ​តែ​លើក​តម្កើង។

វីដេអូ​ចម្រៀង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​យូធូប​ឆាណែល​របស់​លោក ផែង បូទី តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​របស់​ផលិតកម្ម​សាន់ដេ។ ក្រោយ​ឃើញ​វីដេអូ​ចម្រៀង​មួយ​បទ​ខាង​លើ ប្រិយមិត្ត​របស់ ពិសី ផ្ដើម​មាន​សុទិដ្ឋិនិយម​សារ​ជា​ថ្មី​ជា​មួយ​តារា​ចម្រៀង។ ពួក​គេ​ថា ពិសី នឹង​ទីផ្សារ​ការងារ​ល្អ​ប្រសិន​បើ​មាន​ការ​ជួយ​ជ្រោមជ្រែង។ ដោយ​ឡែក​ខ្លះ​ទៀត បាន​ស្នើ​ឲ្យ បូទី ជួយ​និពន្ធ​បទ​ចម្រៀង​ឲ្យ ពិសី ច្រៀង​ផង។

យ៉ាង​ណា មិន​ដឹង​ថា អ្វី​ដែល​ប្រិយមិត្ត​ចង់​បាន​នោះ អាច​ទៅ​រួច ឬ​មិន​រួច​នោះ​ទេ។ តែ​ឥឡូវ ទស្សនា និង​ស្ដាប់ ពិសី ច្រៀង​បទ "លក់​គោយន្ត" នេះ​សិន បាន​ដឹង​ថា ពិត​ពីរោះ​មែន!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម