• 2021-06-21 09:41:51
  • ព័ត៌មាន

ស៊ូ ស៊ីរីកា ឆេះងំដូចរង្ងើកភ្លើង ត្រូវបុរសម្នាក់ថានាងហាត់ប្រាណ មិនដែលឃើញស្រកគីឡូ

  • 2021-06-21 09:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចតារាចម្រៀងសម្លេងខ្ពស់ប្រចាំផលិតកម្ម ថោន ស៊ូ ស៊ីរីកា ក្ដៅស្លឹកត្រចៀកប្រលះយ៉ាង ចាស់ដៃទៅលើបុរសម្នាក់ដែលចូលខំមិញរូបនាង ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យបែបឌឺដងឱ្យ ស៊ីរីកា លើបណ្ដាញហ្វេស។

នៅរសៀលថ្ងៃទី២១ មិថុនា នេះតារាចម្រៀងស្រី ស៊ូ ស៊ីរីកា ក្ដៅចិត្តយ៉ាងខ្លាំងបន្ទាប់ពីនាងបង្ហោះរូប មិនទាន់បានប៉ុន្មាននាទីផងស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ចូលខំមិនលើរូបនេះដោយ ប្រើសម្ដីបែបនេះថា”ឃើញហាត់ប្រាណរហូត មិនដែលស្រកនឹងគេ”។ ពាក្យពេចន៍ប៉ុន្មានមាត់របស់ បុរស ម្នាក់នេះហើយធ្វើឱ្យតារាចម្រៀងរូបនេះ ញ័រមាត់ប្រលះយ៉ាងចាស់ដៃភ្លាមៗថា៖”ហើយថី ឈឺចាប់ នឹងញុំអត់ស្គម នឹងម៉េស រាងញុំ ខ្លួនញុំ ចិត្តញុំ ញុំស្រលាញ់ ប៉ុណ្នឹងចុះបងឯងឃើញយូដូចអត់ដែល ឃើញស្អាត សោះចឹងអាក្រក់ដែល”។

យ៉ាងណាមិញបើទោះជាតារាស្រីរូបនេះមានសាច់ទ្រឡុកទ្រលុនបន្តិចក្ដី ប៉ុន្តែនាងនៅតែមានភាពស្រស់ ស្អាត ទាក់ទាញសម្រស់ផូរផង់ ជាមួយការតុបតែងខ្លួនស៊ិចស៊ី សម្លៀកបំពាក់ទាន់សម័យស៊ីវីល័យ ដែលធ្វើឱ្យ ស៊ីរីកា លេចធ្លោខ្លាំងពេលចូលរួមកម្មវិធីម្ដងៗ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម