• 2021-06-22 00:31:00
  • ព័ត៌មាន

មកដឹងមូលហេតុពីក្រោយបណ្ដាលចិត្ត AMRY ហ្វីលីពីននាំគ្នាប្រមូល​លុយជួយអ្នកដឹកអាហារម្នាក់

  • 2021-06-22 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ BTS ជនជាតិ​ហ្វីលីពីន​ជា​ច្រើននាក់​បាន​នាំគ្នា​ប្រមូល​ថវិកា​បានចំនួន​ជា​ច្រើន ជូនដល់អ្នក​ដឹកអាហារម្នាក់ដែរ។

ថ្មីៗនេះ​ McDonald’s Philippine បាន​សម្ពោធប្រភេទ​អាហារ​ថ្មី BTS Meal ក្នុង​ប្រទេស​របស់ខ្លួន។ ដោយសារ​តប​នឹង​ការ​ស្រឡាញ់​គាំទ្រ ចំនួន Fan មិនតិច​ទេ​បាន​នាំគ្នា កុម្ម៉ង់​ BTS Meal ញ៉ាំ​ជា​បន្តបន្ទាប់ ស្របពេល Benjamin Baetiong ដែល​ជា​អ្នក​បម្រើ​សេវាកម្មដឹកជញ្ជូនអាហារ បាន​កត់សម្គាល់ ឃើញ​ថា​ចំនួន​កុម្ម៉ង់ទិញ​ប្រចាំ​ថ្ងៃ​ពិត​ជា​ច្រើន។

អ្នក​ដឹកអាហារ​រូបនេះ​ បាន​បង្ហាញ​អារម្មណ៍សោមនស្ស ថ្លែង​អំណរគុណ​ដល់ AMRY ទាំងអស់​លើ​បណ្ដាញ​សង្គម ហើយអ្វីដែល​លោក​បាន​សរសេរ​ បង្កប់ន័យថាលោកពិតជារំភើបណាស់ មិនហត់ឡើយ៖ «BTS Meal ពិត​ជា​លក់​ដាច់ណាស់ ពួកយើង​ដែល​ជា​អ្នក​ដឹក​របស់ FoodPanda ពិតជា​សប្បាយ​ចិត្ត​ក្នុង​ការ​ដឹក​ជញ្ជូន BTS Meal ទៅ​ឲ្យអ្នក​ទាំងអស់គ្នា។ ហេតុ​នេះហើយ អ្នក​គាំទ្រ BTS ទាំងអស់ go go go បន្តកុម្ម៉ង់​តទៀតណា៎»

មិន​យូរ​ប៉ុន្មាន​ ក៏​មាន​គណនី Twitter មួយ​បាន​ចាប់ផ្ដើម​សកម្មភាព​បរិច្ចាគ ដើម្បី​ជូន​ដល់​លោក Baetiong សម្រាប់​ពាក្យសម្ដី​ល្អៗដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញសង្គម។ ភ្ជាប់​ជាមួយ​នឹង​ Hashtag #ARMYMEALProject អ្នកគាំទ្រ​ទាំងអស់​បាន​នាំគ្នា​រៃអង្គាសថវិកាផ្ទាល់​បាន​ចំនួន ៩២៨ដុល្លារឯណោះ ក្នុង​រយៈពេល​មិន​ដល់ ១ថ្ងៃ​ផង។

ពេល​បាន​ទទួល​ថវិកា​ហើយ លោក​ Baetiong ក៏​បាន​ថ្លែងការ​អរគុណ​បន្ថែម​ចំពោះ​ទឹក​ចិត្តរបស់ ARMY ទាំងអស់ថា៖ «អរគុណ​អ្នក​ទាំងអស់​គ្នា​ខ្លាំងណាស់ ខ្លាំង​មែនទែន! ជូន​ចំពោះ​ BTS FANS ARMY អ្វី​ដែល​អ្នក​ផ្ដលើ​ឲ្យខ្ញុំ​ពិត​ជា​ជំនួយ​ដ៏​ធំធេង​បំផុត! អរគុណ​ក្រៃលែងបំផុត»

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់