• 2021-06-23 04:52:23
  • ព័ត៌មាន

ស្ងាត់​ៗ ម៉ា ច័ន្ទបញ្ញា លប​ៗ ធ្វើ​បទ​ចម្រៀង​មួយ​បទ​ឲ្យ មាស សុខសោភា

  • 2021-06-23 04:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស សុខសោភា ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តារា​ចម្រៀង​ផលិតកម្ម រាម ទើប​បាន​ចេញ​បទ​ចម្រៀងង​ថ្មី​មួយ​បទ ដែល​មិន​មែន​ជា​ទឹកដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ក្នុង​ផលិត ប៉ុន្តែ​ជា​ស្នាដៃ​របស់​តារាចម្រៀង Original ម្នាក់ គឺ​លោក ម៉ា ច័ន្ទ​បញ្ញា។

បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា "សត្វ​ស្លាប" ដែល​ទើប​បាន​ចេញ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​យូធូប​ឆាណែល​របស់​ផលិតកម្ម​ថ្មី​ៗ​នេះ ហើយ​បើ​តាម​ព័ត៌មាន លោក ម៉ា ច័ន្ទបញ្ញា មិន​មែនជា​តារា​ចម្រៀង​ផលិតកម្ម និង​ក៏​មិន​មែន​ជា​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​ខាង​លើ​នេះ​ដែរ ប៉ុន្តែ​លោក​ជា អ្នកនិពន្ធ និង​តារាចម្រៀង​ឯករាជ្យ។

វិល​មក​បទ "សត្វ​ស្លាប" វិញ បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉ា ច័ន្ទ​បញ្ញា ផ្ទាល់ លោក​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​បទ​ចម្រៀង​ទី​១​របស់​លោក ធ្វើ​ជា​ពិសេស​សម្រាប់ មាស សុខសោភា ក្រោយ​ពេល​ដែល​តារាចម្រៀង​ស្រី​បាន​មក​ចូល​ជាមួយ រាម។ ចំពោះ​ហេតុផល គឺ​មិន​មាន​អី​ចម្លែក​ទេ ពោល​គឺ​លោក និង​តារា​ចម្រៀង​ស្រី ធ្លាប់​ធ្វើ​ការងារ​ជាមួយ មាស សុខសោភា ពី​មុន​មក​ដែរ តាម​រយៈ​បទ "ម្ដង​ទៀត" "សង្សារ​ចាស់" កាល​ពី​ពួក​គេ​នៅ​ជា​តារាចម្រៀង​ឯករាជ្យ​ទាំង​អស់គ្នា។

ហេតុផល​មួយ​ទៀត គឺ បញ្ញា ក៏​ជា​អ្នក​និពន្ធ Freelancer ធ្វើ​បទ​ឲ្យ​ផលិតកម្ម​ធំ​​ខាង​​លើ​ដូច​គ្នា។ ដូច្នេះ​ហើយ តាម​សាមី​ខ្លួន​អ្នក​និពន្ធ​ប្រុស បាន​អះអាង​ថា នឹង​មាន​បទ​ចម្រៀង​ថ្មី​ៗ​​ឲ្យ​សោភា នា​ពេល​មុខ​បន្ត​បន្ទាប់​ទៀត។ វិល​មក​បទ "សត្វ​ស្លាប​" វិញ តើ មាស សុខសោភា ត្អួញត្អែរ​ពី​រឿង​អ្វី​ខ្លះ ពី​សត្វ​ស្លាប ហើយ​នាង​ជួប​រឿង​អ្វី? បន្ថែម​ពី​លើ​នេះ តើ​ចម្រៀង​មួយ​បទ​នេះ មាន​រសជាតិ​បែប​ណា? តោះ...ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់