• 2021-06-23 07:44:01
  • ព័ត៌មាន

រឿងរ៉ាវកម្រ៩យ៉ាងពីតារាចម្រៀងជួរមុខ ខេមរៈ សិរីមន្ដ ពុំសូវមានអ្នក​ចាប់​​អារម្មណ៍!

  • 2021-06-23 07:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសម្លេងធ្ងន់ ខេមមរៈ សេរីមន្ដ ត្រូវបានមហាជនស្គាល់ថាជាកំពូលតារាចម្រៀងឈានមុខ មួយរូបក្នុងប្រទេសកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈ សមត្ថភាពប៉ិនប្រសប់បកស្រាយ ចម្រៀងយ៉ាងពីរោះរណ្ដំ ជាមួយសម្លេងធ្ងន់ផ្អែមជ្រៀបចូលអារម្មណ៍អ្នកស្ដាប់ស្ទើតែគ្រប់បទ។

យ៉ាងណាមិញឈានជើងប្រឡូកសិល្បៈ ស្ទើតែពាក់កណ្ដាលជីវីត មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺ រហូតមកដល់ សព្វថ្ងៃនេះជឿរជាក់ថាអ្នកគាំទ្រមិនច្រើនទេដែលបានស្គាល់រឿងរ៉ាវ ជីវិតផ្ទាល់ខ្លួនរបស់ តារាចម្រៀងលំ ដាប់ប្រទេសរូបនេះ។ ដូច្នេះយើងនឹងគស់កកាយប្រវិត្តរឿងរ៉ាវ៩យ៉ាងរបស់តារាប្រុសថ្ពាល់ខួចរូបនេះ៖

១. តារាចម្រៀងថ្ពាល់ខួចរូបនេះមានឈ្មោះពិត ខេម ប៊ុនថៃ

២. មក​ដល់​បច្ចុប្បន្ន​លោក​មាន​អាយុ ៣៦ឆ្នាំ​ហើយ

៣.នៅឆ្នាំ១៩៩៩** សិរីមន្ដ ចូលប្រកួតកម្មវិធីចម្រៀងណេសត្លេ ទទួលបានជយលាភី១

៤.ឆ្នាំ២០០៣ ជា​ឆ្នាំសិរីមន្ត ឈានជើងប្រឡូកចម្រៀងលើកដំបូងក្នុងផលិកម្ម U2

៥.** ដល់​បច្ចុប្បន្ន​លោក​បាន​ផ្លាស់​ប្ដូរ​ទ្រនំ​ចំនួន​២ដង ស្មើ​នឹង​៣​ផលិតកម្ម គឺ U2, Sunday, Hangmeas

៦. បទចម្រៀង ”បេះដូងអ្នកប្រដាល់ ” ជាបទដំបូងដែលធ្វើឱ្យកេរ្ដិ៍ ឈ្មោះសិរីមន្ដ ជ្រាបចូលបេះដូង មហាជនគ្រប់រូប

៧. ក្នុង​អាជីព​ជា​អ្នក​សិល្បៈ លោក​ធ្លាប់​សម្ដែង​ភាពយន្ត​បាន​១រឿង​គត់ គឺ​រឿង "វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម" បញ្ចាំង​កាល​ពី​ឆ្នាំ ២០១២

៨. លោក​ឈ្នះ​ពាន​ដល់​ទៅ​២​ឆ្នាំ​ជាប់​គ្នា​ពី​កម្មវិធី​អាណាចក្រតារា គឺ​ពាន Best Male Singer Award ២០១១ និង Cambodia Top Singer Award ២០១៣

៩.ក្រោយ​ចូល​រួម​ជាមួយ​ហង្សមាស លោក​សុខ​ចិត្ត​ទម្លាយ​ឲ្យ​ថា លោក​មាន​ភរិយា និង​កូនរួច​ហើយ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់