• 2021-06-25 00:30:00
  • ព័ត៌មាន

ពេលតួអង្គព្រះរាម តែងខ្លួនជាបុរសស៊ីវិល័យ សង្ហាអស់ស្ទះ តែកុំច្រឡំលង់ណា៎ កូន ២ហើយ

  • 2021-06-25 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែឮឈ្មោះ​ព្រះរាម​ ក្នុងរឿង​ភាគ​ឥណ្ឌា គ្រប់គ្នា​នឹក​ឃើញមុនគេដល់តួ​អង្គស៊េរីរឿង​ឆ្នាំ ២០០៨ ដែល​សម្ដែង​ដោយ​ Gurmeet Choudhary បាត់ទៅហើយ។

រឿង​នេះ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​មិនធម្មតា​ឡើយ​នៅ​ទ្វីបអាស៊ី ដោយសារ​លើក​យក​សាច់រឿង​ប្រវត្តិរបស់ព្រះ​រាម និងនាង​សីតាដែល​ជា​មហេសី។ យើង​ងាក​ចេញ​ពី​រឿង​ចូល​ដល់តួ​សម្ដែង​គឺ Gurmeet Choudhary វិញ​ដែល​ឆ្នាំថ្មី​មាន​វ័យ ៣៧ឆ្នាំហើយ។ វ័យ​កាន់​តែ​ច្រើនភាព​ស្រស់សង្ហា​របស់លោក​កាន់តែ​លេចឡើង ទោះ​បី​ជា​បុរស​មាន​ប្រពន្ធ (រៀបការតាំងពិឆ្នាំ ២០១១) និងមាន​កូនចិញ្ចឹម ២ នាក់ ទៅហើយក្ដី ប៉ុន្តែ​លោកប្រៀបដូចជា​កំលោះដែល​មិនខ្វះទេ​នារីៗលង់ស្នេហ៍។

Gurmeet Choudhary និងភរិយា Debina Bonnerjee (តួនាងសីតា)

ពី​តួ​ព្រះរាម ដល់ពេល​ក្លាយជា​បុរសស៊ីវិល័យវិញ តើ​ Gurmeet Choudhary ស្រស់សង្ហា​បែប​ណាទៅ?

មតិយោបល់