• 2021-06-25 07:30:00
  • ព័ត៌មាន

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីតួក្នុងរឿង Disney ភាគ​ច្រើនត្រូវក្លាយជាក្មេងកំព្រាម្ដាយ?

  • 2021-06-25 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាគច្រើនរបស់ Disney តែង​បង្ហាញ​ចេញ​នូវសាច់រឿង​កក់ក្ដៅ បង្កប់ក្ដី​ស្រឡាញ់​ចំពោះគ្នានិងគ្នា លាយជាមួយ​នឹង​សារអប់រំ​គ្រប់បែប​យ៉ាង ប៉ុន្តែ​អ្វី​ដែល​អ្នក​ទស្សនា​ភាគ​ច្រើន​ឆ្ងល់នោះ គឺ​ថា​ហេតុអ្វីក្នុងរឿង បែរជា​មិនសូវមាន​វត្តមាន​ម្ដាយ​ទៅវិញ?

ម្ដាយ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងជីវិតរបស់កូនៗ​ម្នាក់ៗ លោក​តែង​មើល​ថែ ចិញ្ចឹម​បីបាច់ ផ្ដល់ដំបូន្មាន​គ្រប់យ៉ាង ដើម្បី​ជា​ស្ពាន​ជួយ​កូន​ឲ្យ​ដើរ​ផ្លូវល្អ ចុះ​ហេតុអ្វីបានជាអ្នក​និពន្ធ​រឿង​ Disney ដក​តួ​សំខាន់នេះ​ចេញ?

ទាក់ទង​នឹង​ចម្ងល់នេះ បើផ្អែក​តាម​សម្ដី​របស់​ផលិតករជាន់ខ្ពស់របស់ Disney គឺលោក Don Hahn បាន​ឲ្យដឹងថា៖ «ហេតុផលនោះគឺ​ក៏ព្រោះ​ រឿងភាគ​ច្រើន​មាន​រយៈពេលត្រឹម ៨០ ឬ ៩០នាទីប៉ុណ្ណោះ ហើយរឿង​ Disney គឺ​ចង់បង្ហាញ​ពីការ​តស៊ូ និង​ការដឹង​ក្ដី​របស់​តួ។ តួ​ទាំងអស់​ ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​អ្នកគ្រប់គ្នា មានន័យថា​ជា​ពេលដែលអ្នក​ត្រូវ​មានទំនួល​ខុសត្រុវ​ក្នុងជីវិតដោយខ្លួនឯង។ ជាឧទាហរណ៍ Simba រត់ចេញពី​ផ្ទះ ប៉ុន្តែ​នៅតែ​ត្រឡប់មក​វិញ​នៅ​ចុងបញ្ចប់»

ផលិតករដដែល​បាន​បន្តថា នៅពេល​ចេញ​សាច់រឿង​ចាប់ផ្ដើម​មក​ បង្ហាញ​ថា​តួ​ជាក្មេង​កំព្រា​ម្ដាយ​នោះ វា​ទាញ​ឲ្យរឿងចំណេញ​ពេល ហើយជាឱកាសក្នុងការ​បង្ហាញ​ពីការតស៊ូ ពេល​ធំ​ឡើង ថា​តើ​តួនីមួយៗត្រូវជួប​ប្រទះ​នឹង​រឿង​អ្វីខ្លះ ហើយតើពួកគេ​ត្រូវ​ប្រឈម ជម្នះ​និងតតាំង​នឹង​ឧបសគ្គទាំងឡាយ​ក្នុង​ជីវិត​បែបណា ពេល​ពួកគេ​ដឹងក្ដី?

មូលហេតុ​មួយ​ទៀតនោះគឺ ដោយសារអ្នក​បង្កើត Disney លោក Walt Disney ក៏កំព្រា​ម្ដាយ​ដែរ ហើយត្រង់ចំណុចនេះហើយ ក៏ជាហេតុពីក្រោយដែលនាំឲ្យគ្រប់សាច់រឿង​ តួគឺជាក្មេង​កំព្រាអ្នកម្ដាយ​ដូចលោកដែរ។

ចំណែក​តួ​អង្គ​ដែល​ធំ​ឡើងគ្មាន​ម្ដាយមើលថែរួមមាន៖ Anna និង Elsa (ក្នុងរឿង Frozen), Lilo (ក្នុងរឿង Lilo & Stitch), Belle (ក្នុងរឿង​ Beauty And The Beast), Rapunzel (ក្នុងរឿង​ Tangled), Aurora (ក្នុងរឿង​ Sleeping Beauty), Aladdin និង Jasmine (ក្នុងរឿង​ Aladdin), Ariel (ក្នុងរឿង​ The Little Mermaid), Snow White (ក្នុងរឿង​ Snow White & the Seven Dwarfs) និង Cinderella (ក្នុងរឿង​ Cinderella) ជា​ដើម៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់