
- 2021-06-25 07:52:50
- ព័ត៌មាន
អូនប្រែហើយ! ស្រីខួច ឥឡូវមិនដូចមុនទេ ស្អាតដូចកូនបារាំង សូម្បីតែអ្នកគាំទ្រក៏លាន់មាត់ដែរ
- 2021-06-25 07:52:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូនប្រែហើយ! ស្រីខួច ឥឡូវមិនដូចមុនទេ ស្អាតដូចកូនបារាំង សូម្បីតែអ្នកគាំទ្រក៏លាន់មាត់ដែរ
ចន្លោះមិនឃើញ
ត្បិតថាពិភពលោកអាប់អួរ ដោយផ្សែងកូវីដ១៩ តែកញ្ញា ផន ស្រីខួច ឯណេះវិញ ដើរបញ្ច្រាស់ដោយនាងថែទាំខ្លួន ថែទាំងសម្ផស្សបានល្អ ធ្វើឲ្យមើលទៅនាងរឹតតែស្អាតខ្លាំងលើសដើម សូម្បីអ្នកគាំទ្រក៏ទប់មាត់មិនជាប់ដែរ។
ថ្មីៗនេះ គេឃើញ ស្រីខួច បានបញ្ចេញរូបភាពទៅដើរកម្សាន្តនៅកន្លែងមួយចំនួននៅក្នុងប្រទេស ហើយរូបភាពរបស់នាងស្អាតៗជាច្រើនលេចឡើងលើបណ្ដាញសង្គម។ រូបភាពដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូប ផន ស្រីខួច ស្លៀកឈុតរ៉ូបសដែលមានតែ៣សន្លឹកប៉ុណ្ណោះ។ ប៉ុន្តែរូបទាំងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែគេឃើញនាងស្រស់ថ្លា និងស្អាតផូរផង់ណាស់។
ស្រីខូច ដែលពីមុនសាច់មិនសូវសពោលគឺសម្បុរស្រអែមនោះ ប៉ុន្តែឥឡូវសាច់ឡើងខ្ចី ថ្លា មើលមួយភ្លែតអាចច្រឡំកូនកាត់។ បែបនេះហើយ ទើបអ្នកគាំទ្ររបស់នាង ទប់សរសើរមិនបាន។ ពួកគេបានចូលមកសរសេរសារជារូបភាព និងរូបសញ្ញាជាច្រើនបញ្ជាក់ការពេញចិត្ត និងលើកសរសើរ។ "ស្អាតខ្លាំងណាស់ អាយដលខ្ញុំ" “Wow ម្ដងនេះស្អាត ហើយប្លែកខ្លាំងណាស់ អាយដល"...។
ចំពោះការផ្លាស់ប្ដូររូបរាងពណ៌សម្បុរនេះ គេមិនទាន់ដឹងថា តារាស្រីរបស់ហង្សមាស មានរូបមន្តថែរក្សាសម្ផស្សបែបណា ឬប្រើប្រាស់ផលិតផលអ្វីខ្លះនោះទេ។ តោះ...ទស្សនាសម្ផស្សកញ្ញា ផន ស្រីខួច ដែលផ្លាស់ប្ដូរទៅជាស្អាតខ្លាំងនាពេលនេះទាំងអស់គ្នា៖