• 2021-06-28 02:29:48
  • ព័ត៌មាន

ញាក់ទេ? ខួបគម្រប់ ៤០គត់របស់ Chompoo បានកាដូ Lamborghini ថ្លៃរាប់លានបាត

  • 2021-06-28 02:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​រំភើប​សម្រាប់​ Chompoo Araya ដែល​បាន​ទទួល​កាដូរថយន្តស៊េរីទំនើប​ពី​ស្វាមី Nott Visrut គឺ Lamborghini តម្លៃជិត ២៤លានបាត។

កាដូធំ​បែប​នេះ Chompoo Araya ដែល​ជា​ភរិយា និងជាម្ដាយ​កូន ២រូបនេះ មិន​អាចទប់អារម្មណ៍​មិនរំភើប​មិន​បាន​ទេ ព្រោះ​កាដូខួប​កំណើតគម្រប់ ៤០ឆ្នាំ ឆ្នាំនេះមាន​តម្លៃ​មិនធម្មតាឡើយដល់ទៅ ជិត ២៤លានបាត (ឬជិត ៧៥២ ១១៥ដុល្លារ)។

ដើម្បី​អបអរនូវ​កាដូនេះ តារាហាយសូប្រចាំប្រទេស​ថៃរូបនេះ​ក៏​បាន​បង្ហោះ​លើគណនី Instagram ដែរថា៖ «ទីបំផុត​បាន​ធ្វើជា​ម្ចាស់ដោយខ្លួនឯង​ហើយ! អរគុណប៉ាប៉ា ចា៎!»​

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់