• 2021-06-28 02:34:02
  • ព័ត៌មាន

អ៊ុក សុវណ្ណារី ផ្ដើម​វាយ​លុក​ហើយ ខណៈ​បទ “មនុស្ស​ស្មោះ ជួប​តែ​មនុស្ស​ក្បត់!” ចាក់​បេះដូង​ណាស់

  • 2021-06-28 02:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តូច​របស់ Galaxy Navatra ហាក់​ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​ឡើង​ក្រោយ​ស្ងប់ស្ងាត់១​រយៈ ដោយ​គេ​ឃើញ​នាង​មាន​បទ​ថ្មី​ចេញ​ច្រើន​នា​រយៈ​កាល​ចុង​ក្រោយ ហើយ​ក្នុង​នោះ​បទ "មនុស្ស​ស្មោះ ជួប​តែ​មនុស្ស​ក្បត់" ពីរោះ​ចាក់​បេះដូង​ណាស់។

បទ​នេះ ទើប​ត្រូវ​ឃើញ​ផលិតកម្ម​​ធំ​របស់​នាង បញ្ចេញ​នៅ​លើ​យូធូប​របស់​ផលិតកម្ម​កាល​ពី​ថ្ងៃ​ម្សិលមិញ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍។ ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​ថា ពីរោះ​ទាំង​ភ្លេង ខ្លឹមសារ​វេញ​ចូល​គ្នា ចាក់​បេះដូង​អ្នក​ស្ដាប់។ មិន​ត្រឹម​ប៉ុណ្ណឹង តាម​រយៈ​បទ​នេះ ប្រិយមិត្ត​ក៏​បាន​ឃើញ អ៊ុក សុវណ្ណារី វិវត្ត​វ័យ​កាន់​តែ​ជិត​ពេញ​ក្រមុំ។

ពួក​គេ​លើក​ឡើង​ថា តារា​ចម្រៀង​តូច ឥឡូវ​រឹត​តែ​ស្អាត សំឡេង​នៅ​តែ​ពីរោះ បន្ថែម​ពី​លើ​នេះ ការ​សម្ដែង​ក៏​សាក​សម​ថែម​ទៀត ស្រប​ពេល​អត្ថន័យ ស៊ី​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ស្នេហា​យុវវ័យ។ ដូច្នេះ​ហើយ ទើប​ឃើញ​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ ហើយ​អ្នក​ខ្លះ បាន​លើក​ពី​សាច់​រឿង​ដែល​ខ្លួន​ធ្លាប់​ជួប​មក​ធៀប​នឹង​បទ​នេះ​ទៀត​ផង។

“មនុស្ស​ស្មោះ ជួប​តែ​មនុស្ស​ក្បត!” គឺ​ជា​បទ​មួយ​ក្នុង​ចំណោម​៣ ដែល Galaxy Navatra បាន​បញ្ចេញ​ឲ្យ អ៊ុក សុវណ្ណារី ក្នុង​រយៈ​ពេល​តែ​១​សប្ដាហ៍។ បទ​ថ្មី​ចុងក្រោយ​មួយ​របស់​​នាង គឺ​បទ "មនុស្ស​នោះ​ប្ដូរ​ឈាម​ហើយ" ទើប​នឹង​ចេញ​នៅ​ថ្ងៃ​នេះ។

ស្ថានភាព​នេះ គេ​មើល​ឃើញ​ថា ផលិតកម្ម​ផ្ដើម​ជ្រោង តារា​ចម្រៀង​តូច​វាយ​លុក​ទីផ្សារ​ម្ដង​ទៀត​ហើយ ក្រោយ​ពី​កន្លង​មក គេ​ឃើញ​ថា តារា​ចម្រៀង​រៀម​ច្បង​មាន​ដូច​ជា តន់ ច័ន្ទសីម៉ា ព្រាប សុវត្ថិ ខេម មាន​សកម្មភាព​ជាង។ ចំពោះ​ស្ថានភាព​នេះ គេ​មិន​ដឹង​ថា យ៉ាង​ណា​នោះ​ទេ ខណៈ ថ្នាក់​ដឹកនាំ​ផលិតកម្ម នៅ​មិន​ទាន់​អាច​ភ្ជាប់​ដើម្បី​សុំ​ការ​អធិប្បាយ​បាន។ យ៉ាង​ណា តោះ...ស្ដាប់​​បទ ដែល​ចាក់​បេះដូង​មួយ​នេះ​សិន​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់