• 2021-06-29 05:38:59
  • ព័ត៌មាន

១០យ៉ាង អ្នកគួរដឹងពី Song Joong Ki ម្ចាស់ស្នាមញញឹមរាយមន្តស្នេហ៍ពេញទឹកពេញដី

  • 2021-06-29 05:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចូលសិល្បៈពីឆ្នាំ ២០០៨មក Song Joong Ki តែង​ប្រឹង​ប្រែងជម្នះ​គ្រប់យ៉ាង​ រហូតមាន​ឈ្មោះ​ជាតារា​ជួរ​មុខ​ដូច​បច្ចុប្បន្ននេះ។ តារា​ប្រុស​រូប​នេះ​បាន​ជួប​រឿង​ច្រើន​ណាស់ក្នុង​ជីវិតជា​អ្នកសិល្បៈ ប៉ុន្តែ​ក្រៅ​ពី​រឿង​រ៉ាវ​ផ្សេងៗ​ដែល​តែង​ចុះ​ផ្សាយ​ក្នុង​បណ្ដាញ​សារព័ត៌មាន តើ​មាន​រឿង​អ្វី​ទៀត​ដែល​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​កន្លងមក?

១. Song Joong Ki កើត​នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ នៅ Daejeon ប្រទេស​កូរ៉េ​ខាងត្បូង។

២. ក្នុងគ្រួសារ​ក្រៅ​ពី​ ព្រោះ​បងប្រុសមាន​សាច់ដុំ​ធំៗ និងរាង​មាំទាំណាស់) និង​ប្អូន​ស្រី​ម្នាក់ដែល​មាន​អាយុ តិច​ជាង Joong Ki ៧ឆ្នាំ មាន​ឈ្មោះ​ថា​ Song Seul Ki។

៣. តារា​ប្រុស​រូបនេះ​ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សាផ្នែកសេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ Sungkyunkwan។

៤. កាលពីរៀននៅវិទ្យាល័យ Joong Ki ធ្លាប់ជា​អ្នក​ជិះ​ស្គី​ល្បឿន​លឿន​ ហើយ​ថែម​ទាំង​ធ្លាប់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួតថ្នាក់​ជាតិ ៣ដង ព្រម​ទាំងឈ្នះ​បានពាន​រង្វាន់​ជា​ច្រើនពី​កម្មវិធី ធំៗទៀតផង។

៥. លោកគឺជាសិស្សដែលមាន​ប្រជាប្រិយបំផុតកាល​នៅ​រៀនមហាវិទ្យាល័យ

ដោយសារ​រូបរាង​ស្រស់ស្អាត ជាហេតុ​សិស្សរួម​សាលា​មិនតិច​ទេ លង់ស្នេហ៍នោះ។ មិនតែប៉ុណ្ណោះ Joong Ki ថែម​ទាំង​ធ្លាប់ក្លាយជា​តារា​គ្របមុខ​ប្រចាំ​ទស្សនាវដ្ដីមហាវិទ្យាល័យ​ទៀត ហើយក៏​តែង​ត្រូវ​បាន​គេ​លើក​និយាយពីលោកក្នុង​បទ​សម្ភាសកន្លងមក​ដែរថា កាល​នៅ​រៀន Joong Ki មិនដែល​ទាក់ទងជាមួយ​អ្នកណាម្នាក់ឡើយ។

៦. បំណង​ចូល​សិល្បៈនេះ ដំបូង​ឡើយត្រូវ​បាន​ឪពុក​ម្ដាយ​ជំទាស់ មិនចង់​ឲ្យធ្វើជាតារាសម្ដែងអ្វីឡើយ

៧. Song Joong Ki គឺជា​មនុស្ស​ម្នាក់ដែលមិនអាច​ផឹក​ស្រា​បាន​ច្រើន​ឡើយ បើ​ហ៊ាន​ប្រថុយនោះលោក​នឹង​រក​ផ្លូវ​ទៅផ្ទះ​លែងឃើញ ហើយ​បើ​ស្រវឹង​ខ្លាំង​គឺ​យំ​តែម្ដង។

៨. ធ្លាប់ដឹងទេ? ក្រៅពីពូកែសម្ដែង Joong Ki ក៏​មាន​ជំនាញ​រ៉េប​មិនចាញ់អ្នកអាជីពដែរ

កាល​ពីឆ្នាំ ២០០៩ វីដេអូ​ឃ្លីបពេល​លោក​ចូលរួមកម្មវិធី​ប្រគំ​តន្ត្រី​មួយ​ ពិតជា​ទទួល​បាន​ការចាប់អារម្មណ៍ខ្លាំង ដោយសារ តារា​សម្ដែង​រូបនេះ​បាន​បញ្ចេញសមត្ថភាពរ៉េប កម្រើកមាត់យ៉ាង​រហ័ស គ្មានទាក់មួយម៉ាត់។

៩. ក្នុងពិភពសិល្បៈ តារាៗដែល​ជា​មិត្តល្អរបស់ Joong Ki មាន៖ Lee Gwangsoo, Park Yoochun, Kim Jaejoong, Im Joo Hwan, Jang Geun Seok, Kim Heechul ជាដើម។

១០. ដូចជ្រាបស្រាប់កាល​ពីខែតុលា ឆ្នាំ ២០១៧ លោកបានរៀបការជាមួយនឹង Song Hye Kyo ដៃគូសម្ដែង​ដ៏​ស័ក្តិសម​ក្នុងរឿង «Descendants Of The Sun» ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ចំណង​អាពាហ៍ពិពាហ៍​ត្រូវកាត់ផ្ដាច់ ឈាន​ដល់ការលែងលះនៅ​ខែកក្កដា ឆ្នាំ២០១៩៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់