• 2021-07-01 03:20:10
  • ព័ត៌មាន

ដល់ពេល​ថ្នាក់​ដឹកនាំ ចេញ​មក​ឆ្លើយ រឿង អ៊ុក សុវណ្ណារី ចេញ​បទ​ច្រើន​ដូច​ទឹក​បាក់​ទំនប់

  • 2021-07-01 03:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តូច អ៊ុក សុវណ្ណារី បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ខុស​ប្លែក ក្រោយ​ពីថ្មី​ៗ​នេះ នាង​ត្រូវ​បាន​ផលិតកម្ម​បញ្ចេញ​បទ​ចម្រៀង​ឲ្យ​ច្រើន​​ដូច​ទឹក​បាក់​ទំនប់។

ស្ថានភាព​នេះ ខុស​ដាច់​ពី​ពេល​មុន​ដែល Galaxy Navatra រវល់​ជាមួយ​តារា​​រៀម​ច្បង ព្រាប សុវត្ថិ សីម៉ា និង​ខេម ច្រើន​ជាង។ ប៉ុន្តែ​ពេល​នេះ គឺ​ជា​រជ្ជកាល​របស់​តារា​ចម្រៀង​តូច​ហើយ ដោយ​១សប្ដាហ៍​មុន នាង​បាន​បញ្ចេញ​បទ​ថ្មី​ដល់​ទៅ ៣បទ​ឯណោះ​ក្នុង​១​សប្ដាហ៍។ បទ​ទាំង​នោះ​មាន​ដូច​ជា  "មនុស្ស​ស្មោះ ជួប​តែ​មនុស្ស​ក្បត់" "មនុស្ស​នោះ​ប្ដូរ​ឈាម​ហើយ"  និង​បទ "យប់​នេះ"។

ចំពោះ​បញ្ហា​នេះ ថ្នាក់​ដឹកនាំ​ផលិតកម្ម បាន​ទទួល​ស្គាល់​ថា ចុង​ក្រោយ​នេះ អ៊ុក សុវណ្ណារី ចេញ​បទ​ច្រើន​មែន ហើយ​ថា នាង​ក៏​នៅ​មាន​បទ​ច្រើន​ទៀត​ត្រៀម​ចេញ​បន្ត​បន្ទាប់ ក្នុង​នោះ​ហេតុផល គឺ​ថា​ផលិតកម្ម​ចង់​ផ្ដល់​ឱកាស​ឲ្យ តារា​ចម្រៀង​តូច​ឲ្យ​ច្រើន​ជាង​មុន។ លោក​ថា យឹម តាស្រង់ ជា​នាយក​គ្រប់​គ្រង ថ្លែង​ថា "បាទ...យើង​ចង់​លើក​គាត់...!”។

លោក​មិន​បាន​សង្កត់​ធ្ងន់​ទេ​ថា ការ​នេះ​ដើម្បីប៉ះប៉ូវ​ដល់ សុវណ្ណារី ដែល​ពី​ដើម​ឆ្នាំ​មាន​បទ​ចម្រៀង​តិច។ ប៉ុន្តែ នាយក​គ្រប់​គ្រង​ដដែល​បញ្ជាក់​បន្ថែម​ថា តារាចម្រៀង​តូច​នៅ​មាន​បទ​ចម្រៀង​ច្រើន​ទៀត ដែល​ផលិតកម្ម​បាន​រៀប​​ចំ​សម្រាប់​នាង ដោយ​ក្នុង​នោះ​មាន​ទាំង​ជា​វីដេអូ​សំឡេង និង​វីដេអូ​ចម្រៀង​ពេញ​លេញ​ថែម​ទៀត។

“ក្នុង​ហ្នឹង មាន​បទ​ខ្លះ យើង​ចំណាយ​លុយ​ផលិត​ដល់ ២-៣ពាន់​ដុល្លារ សម្រាប់​ថត MV ឲ្យ​គាត់​ថែម​ទៀត!”។ លោក បន្ត​ថា ជាមួយ​គ្នា​​នេះ ផលិតកម្ម​ក៏​មាន​ផែន​ការ វាយ​លុក​ទីផ្សារ​សារ​ជា​ថ្មី​ដែរ ដោយ​អាច​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម