• 2021-07-02 02:53:38
  • ព័ត៌មាន

លេច​រូប​ប៉ុន្មាន​សន្លឹក​របស់ សាន កុសុមៈ ស្ទីល​សាមញ្ញ​សោះ តែ​បង្កប់​មន្ត​ធ្វើ​ឲ្យ​ឈ្លក់​វង្វេង

  • 2021-07-02 02:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រី​តូច សាន កុសុមៈ គឺ​ជា​តារា​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​អំណោយ​ផល​ទាំង​ព្រម ទាំង​រូប​សម្រស់ ទេពកោសល្យ​សិល្បៈ និង​ចំណេះ​ដឹង​ភាសា​បរទេស​ដែល​អាច​និយាយ​បាន​ដល់​ទៅ ៤ភាសា។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នាង​បាន​បញ្ចេញ​រូបភាព​ស្ដី​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង សាមញ្ញ​ៗ តែ​ពិត​គួរ​ឲ្យ​ឈ្លក់​វង្វេង។

សាន កុសុមៈ គឺ​ជា​តារា​សម្ដែង​ស្រករ​ក្រោយ​មួយ​រូប ប៉ុន្តែ​នាង​កញ្ឆក់​យក​ការ​គាំទ្រ​យ៉ាង​គំហុក​តាម​រយៈ​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់​របស់​នាង។ សក្ដានុពល​មួយ​នេះ បូក​ផ្សំ​នឹង​ចរិតឬកពារ​សុភាព ថ្លៃ​ថ្នូរ នាង​ត្រូវ​បាន​ជ្រើសរើស​ជា តួអង្គ​ព្រះនាង មណ្ឌា​​ទេវី ជា​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​ពេល​កន្លង​ទៅ។

បន្ត​មក នាង​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​នាង កាន់​តែ​មាន​សក្ដានុពល ពោល​គឺ​មាន​អ្នក​ស្គាល់ និង​គាំទ្រ​កាន់​តែ​ច្រើន។ ក្រៅ​ពី​ការ​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត កុសុមៈ ក៏​ទទួល​បាន​ការ​ចូល​មក​ភ្ជាប់​ទំនាក់ទំនង​ច្រើន​តាម​រយៈ​បណ្ដាញ​សង្គម កន្លែង​ដែល​នាង​បង្ហោះ​ពី​រូបភាព ស្ទីល​ផ្ទាល់​ខ្លួន ក្នុង​នាម​ជាយុវតី​ដ៏​ស្រស់​ស្អាត​មួយ​រូប។

យុវតី រមែង​ទទួល​បាន​ការ​លើក​សរសើរ​ពី​សម្រស់​ដ៏​ល្អ​ឯក ស្ទីល និង​ឬកពារ​របស់​នាង។ ជាក់​ស្ដែង កុសុមៈ បាន​បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​ថ្មី​ៗ ដែល​ស្រូប​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​​ច្រើន។ រូបភាព​ទាំង​នោះ គឺ​ស្ទីល​នៃ​ការ​រៀប​ចំ​ខ្លួន ជាមួយ​នឹង​កាបូប​ដៃ​សម្រាប់​នារី។ ចំណុច​ទាក់​ទាញ វា​បាន​កើត​ឡើង​ពី​ភាព​សាមញ្ញៗ តែ​បង្កប់​ដោយ​មន្ត​ទាញ​ឲ្យ​ឈ្លក់​វង្វេង...។ ឈ្លក់ មិន​ឈ្លក់​ទស្សនា កុសុមៈ ទាំង​អស់​គ្នា៖

រូបភាព៖ IG កុសុមៈ

អត្ថបទ៖ ទារិកា

មតិយោបល់