
- ច័ន្ទ, 5 កក្កដា 2021 03:41
- ព័ត៌មាន
Taecyeon ធ្លាប់ជេរក្រុម Fan ដែលហ៊ានចូលបន្ទប់សណ្ឋាគារ ពេលលោកនិង Chansung កំពុងដេកស្រាត
- ច័ន្ទ, 5 កក្កដា 2021 03:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taecyeon ធ្លាប់ជេរក្រុម Fan ដែលហ៊ានចូលបន្ទប់សណ្ឋាគារ ពេលលោកនិង Chansung កំពុងដេកស្រាត
ចន្លោះមិនឃើញ
ក្នុងភាគថ្មីនៃកម្មវិធី “Knowing Brothers” Taecyeon (2PM) បានលើកឡើងពីរឿងមួយដែលខ្លួន និងសមាជិកពៅ Chansung បានជួបប្រទះកាលពីមុនទាំងកណ្ដាលយប់។
លោកចាប់ផ្ដើមនិយាយថា ពេលខ្លួន និង Chansung កំពុងដេកនៅក្នុងសណ្ឋាគារមួយនៅសឹង្ហបុរី ក៏ស្រាប់តែមានក្រុម Sasaengs Fan (ក្រុមអ្នកគាំទ្រជ្រុលនិយម) មួយក្រុមទៅអុកឡុក។ Taecyeon និយាយថា ពេលនោះពួកលោកទាំង ២កំពុងដេក ដោយមិនមានស្លៀកអ្វីទាំងអស់ (តាមទម្លាប់រាល់ដង) ប៉ុន្តែភ្លាមៗក៏ស្រាប់តែឮសំឡេងទ្វារមានអ្នកចាក់សោរចូលបាន ដោយជនប្លែកមុខ ទាំងកណ្ដាលយប់។
លោកបាននិយាយថា ពេលនោះលោកក៏ឮមានសំឡេងខ្សឹបខ្សៀវ ដល់ថ្នាក់លោកឆ្ងល់ថា អាចជាខ្មោចទៀតផង។ ប៉ុន្តែពេលដឹងថាជាមនុស្ស ទើប Taecyeon ចាប់ផ្ដើមជេរជាភាសាអង់គ្លេសតែម្ដង ដោយដឹងថាអ្នកទាំងនោះមិនមែនជាជនជាតិកូរ៉េទេ។
បន្ថែមពីលើនោះ តារាប្រុសរូបនេះដឹងទៀតថា ក្រុម Fan ជ្រុលនិយមទាំងនេះមានគ្នាខ្ទង់ ៥-៦នាក់ សុទ្ធតែជាស្រីៗ។ បុគ្គលិកក្នុងសណ្ឋាគារគ្មានអ្វីក្រៅពីសុំទោសពួកគេទាំង ២ ដោយជូន ស្រា Champagne ១ដបជាការសុំទោស៕