• 2021-07-05 04:54:40
  • ព័ត៌មាន

Huang Xiaoming និង Zhao Wei នឹងមានមុខរួមគ្នា​ក្នុងរឿងថ្មី «The Good Wife»

  • 2021-07-05 04:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ​ថ្មី​មានចំណងជើងថា «The Good Wife» នឹង​ក្លាយជា​កន្លែងជួបជុំ​ថ្មី​ម្ដងទៀតរបស់តារា​សម្ដែង Zhao Wei, Feihong Yu និង Huang Xiaoming

ក្នុងរឿង​នេះ​ បង្កើតជា​ក្ដី​រំពឹង​ថា​នឹង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង ស្របពេល​នេះជាជំនួប​ថ្មី​ម្ដងទៀតរបស់​មិត្តល្អ Zhao Wei និង Huang Xiaoming ក្រោយ​ស្ងាត់ការងារជាមួយគ្នា​យ៉ាង​យូរ។

តាមព័ត៌មាន រឿង «The Good Wife» នឹង​ត្រៀម​ដំណើរការ​ថត​ ចាប់ផ្ដើម​ពី​ខែកក្កដានេះទៅ ហើយសាច់រឿង​នឹង​បង្ហាញពី​ភាពក្លាហាន​របស់​នារី​ម្នាក់ដែល គ្រប់គ្នា​គិតថាត្រឹម​ជា​ស្ត្រី​មេផ្ទះ​ធម្មតា ប៉ុន្តែ​នាង​មាន​ភាពរឹងមាំ និងមន្តស្នេហ៍គ្រប់យ៉ាង៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់