
- ព្រហស្បតិ៍, 8 កក្កដា 2021 02:04
- ព័ត៌មាន
ស្រឡាញ់គ្នាបាន ២០ខែ ពេលនេះល្បីថាស្នេហា Heechul និង Momo ត្រូវដល់ទីបញ្ចប់ហើយ
- ព្រហស្បតិ៍, 8 កក្កដា 2021 02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នាបាន ២០ខែ ពេលនេះល្បីថាស្នេហា Heechul និង Momo ត្រូវដល់ទីបញ្ចប់ហើយ
ចន្លោះមិនឃើញ
ព័ត៌មានថ្មីបានចេញផ្សាយមកបង្កជាការភ្ញាក់ផ្អើលទាំងព្រឹក ដោយលើកឡើងថា Heechul (Super Junior) និង Momo (TWICE) បានបញ្ចប់ទំនាក់ទំនងគូស្នេហ៍នឹងគ្នាហើយ ក្រោយទាក់ទងគ្នាបាន ២០ខែ។
សេចក្ដីចេញផ្សាយព័ត៌មានពី Maeil Kyungjae បានបញ្ជាក់ថា Heechul និង Momo បានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនឹងគ្នាហើយ ក្រោយប្រកាសជាសាធារណៈថាបានស្រឡាញ់គ្នាកាលពីឆ្នាំ ២០១៩។
ប្រភពខាងក្នុងឲ្យដឹងថា «តាំងពីយល់ចិត្តថ្លើមគ្នា រហូតដល់ពេលនេះ Momo និង Heechul បានចែកផ្លូវគ្នាហើយ។ អ្នកទាំង ២សុទ្ធតែរវល់រៀងខ្លួន ទើបទំនាក់ទំនងទៅជាបែបនេះ។ ពួកគេបានសម្រេចថា បញ្ចប់ស្នេហាមួយនេះ ហើយត្រឡប់ទៅធ្វើជាមិត្តរួមការងារនឹងគ្នាក្នុងវិស័យវិញ»។
គួរបញ្ជាក់ផងដែរថា ព័ត៌មានស្នេហារបស់ Heechul និង Momo ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីពួកគេភ្ជាប់ចិត្តនឹងគ្នាតាំងពីខែសីហា ឆ្នាំ២០១៩។ ដោយឡែកទាក់ទងនឹងបញ្ហានេះទាំង Label SJ និង JYP បានទទួលស្គាល់ ដោយបញ្ជាក់ថា ពួកគេទាំង ២ពិតជាចែកផ្លូវគ្នាមែន៕