• 2021-07-08 08:15:03
  • ព័ត៌មាន

ស្អាតហើយឆ្លាតទៀត!កុមារី២រូប កំពុងវិវត្តខ្លួនក្លាយជាគ្រាប់ពេជ្របន្តវេន Miss Universe Cambodia

  • 2021-07-08 08:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះនៅក្នុងបណ្ដាញសង្គមផ្ទុះការសសើរយ៉ាងច្រើនជុំវិញកុមារីកម្ពុជា២រូបដែល មានរូបរាង សម្រស់ស្រស់ស្អាតថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់អាចនិយាយភាសាបរទេសបានយ៉ាង ស្ទាត់ជំនាញបើទោះជាកុមារី២រូបនេះមានវ័យខ្ចីបន្តិចក្ដី។

កុមារីដែលកំពុងផ្ទុះការសសើរខ្លាំងនោះគឺកុមារី ល្អ ហួស និងកុមារី លី វិជ្ជរ៉ា ពួកគេត្រូវបានគេស្គាល់ថា សុទ្ធតែមានឈាមជ័រជាអ្នកសិល្បៈ គឺតារាសម្ដែង ដេនីក្វាន់ ម្ដាយបង្កើតរបស់ ល្អហួស ចំណែកតារា សម្ដែងប្រុសឆ្នើម លី ឧត្ថម ជាឪពុកបង្កើតកុមារី វិជ្ជរ៉ា។

យ៉ាងណាមិញ ល្អ ហួស និង វិជ្ជរ៉ា មានអាយុខ្ទង់១២ ឆ្នាំ កម្ពស់១.៦៥សង់ទីម៉ែត្រ ហើយពួកគេសុទ្ធតែ មានទម្រង់មុខស្រស់ស្អាត រាងតូចមួយក្ដាប់ស្អាតដូចគ្នា មិនតែប៉ុណ្ណោះក្មេងស្រី២រូបនេះថែមទាំងមានក្ដី ស្រមៃដូចគ្នាទៀតផង ពោលគឺចង់ក្លាយជាបវរកញ្ញា Miss Universe Cambodia

ទន្ទឹមនឹងភាពស្រស់ស្អាតរូបរាងស្រឡូន ទម្រង់មុខពងក្រពើ ពូកែដើរកាចរាងបង្ហាញម៉ូដ កុមារីគ្រាប់ ពេជ្រទាំងពីរនេះថែមទាំងអាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញផង ក្នុងនោះកុមារី ល្អ ហួស អាចនិយាយបានរហូតទៅដល់២ភាសាគឺ ថៃ អង់គ្លេស ចំណែក វិជ្ជរ៉ា ឯណេះវិញអាចនិយាយ ភាសាអង់គ្លេង យ៉ាងរអិល

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម