• 2021-07-12 05:51:04
  • ព័ត៌មាន

រម្លឹកពីឪពុក Z.Tao យំមួយរំពេច ព្រោះស្ដាយមិនបាននៅថែឲ្យបាន​ដិតដល់ ដល់ដង្ហើមចុងក្រោយ

  • 2021-07-12 05:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huang Zitao បាន​សម្រក់ទឹកភ្នែកកណ្ដាលកម្មវិធី ពេល​រម្លឹក​ដល់ឪពុក​ដែល​បាន​ចែក​ស្ថាន​ទៅកាល​ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុង​ភាគ​ថ្មី​នៃ​កម្មវិធី​ "The Detectives’ Adventures” Huang Zitao បាន​បង្ហើប​រឿងពិតមួយ​ថា​ ខ្លួន​ពិត​ជា​មិន​បាន​ដឹង​ពីស្ថានភាពជំងឺរបស់ឪពុក​ទេ​ពីដំបូង ហើយ​មក​ដល់ពេល​នេះ​លោក​ពិតជា​មាន​អារម្មណ៍សោកស្ដាយ​ខ្លាំង​ដែល​មិន​អាចមើលថែ និង​យក​ចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះ​ឪពុក។

លោក​ថា៖ «ពេល​នោះ​ខ្ញុំ​កំពុង​ជាប់​ថត​កម្មវិធី ប៉ា​ខ្ញុំ​ដឹង​ខ្លួន​គាត់ឈឺខ្ទង់​មួយឆ្នាំហើយ ប៉ុន្តែ​គាត់​អត់​បាន​ប្រាប់ម៉ាក់ និង​ខ្ញុំ​ឲ្យដឹង​ទេ។ ខ្ញុំ​បាន​ទូរសព្ទទៅប៉ា ហើយសួរ​គាត់ថា​ហេតុអ្វី​គាត់​អត់លើកអ៊ីចឹង? ទាំង​ដែលពេល​នោះ ប៉ារបស់ខ្ញុំកំពុង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ និង​អត់ទ្រាំ​ពេញ​ទំហឹង ប៉ុន្តែ​គាត់​បាន​តបថា "ប៉ាអត់អីទេ ប៉ាសុខសប្បាយធម្មតាទេតើ" មុនប៉ាខ្ញុំចែកឋាន ខួរក្បាលរបស់គាត់មានកកសរសៃឈាម ខ្ញុំ​មិនទាំង​មាន​ឱកាស​បាន​ជួប​និយាយជាមួយ​នឹង​គាត់​ផ្ទាល់ជា​លើកចុង​ក្រោយផង។ តាមទូរសព្ទ​មុន​គាត់នៅមិនទាន់អី គាត់​បាន​ប្រាប់ខ្ញុំថា "កូនប្រុស ប៉ា​មិនអីទេ ប៉ា​បាន​ត្រៀម​គ្រប់យ៉ាង​សម្រាប់កូនអស់ហើយ កុំ​បារម្ភពីប៉ាអីណា៎ ថត​កម្មវិធី​ឲ្យបាន​ល្អ!” ហើយ​សូម្បីម៉ាក់ខ្ញុំ​ក៏​អត់បាន​ប្រាប់​ខ្ញុំ​ពីរឿង​នេះ​ដែរដំបូង»

Z.Tao នៅ​បាន​និយាយ​ទៀតថា៖​ «ខ្ញុំមាន​អារម្មណ៍​ថា​ខ្លួន​បីដូចកូនក្មេងអ៊ីចឹង យើងគួរ​តែ​រៀនយល់ឲ្យ​បាន​ច្រើន ពីរស់នៅបែបដូចមនុស្សធំ។ ខ្ញុំ​មាន​អារម្មណ៍ថា​ វា​ជា​រឿងសំខាន់ អ៊ីចឹងហើយបានជាខ្ញុំស្ដាយ​ក្រោយ​ខ្លាំងបែបនេះ ខ្ញុំតែង​តែ​គិតថា​ ខ្ញុំស្រឡាញ់ប៉ាម៉ាក់ខ្ញុំ​ខ្លាំង ខ្ញុំតែងគិតថា​ខ្លួនឯង​ធ្វើ​បាន​ល្អហើយ ខ្ញុំ​ចង់​ប្រាប់​ប៉ាម៉ាក់ថា "កូន​ស្រឡាញ់ប៉ាម៉ាក់រាល់ៗថ្ងៃ កូននឹក​ប៉ាម៉ាក់រាល់ថ្ងៃ" ខ្ញុំ​ចង់​ផ្ញើសារទៅកាន់អ្នកទាំង ២ក្រោយពេលខ្ញុំ​ងើបពីដេករាល់ថ្ងៃ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា តើលោកទាំង ២​រស់នៅ​បែប​ណា​ទេ ពេល​ខ្ញុំ​មិនបាន​នៅជិត។ គ្រប់យ៉ាង​ដែល​យើង​ដឹង​ តាមរយៈទូរសព្ទពេល​ខ្លះ​អាច​ជា​រឿងមិនពិតដូចជួបផ្ទាល់»

នេះ​ជា​រឿង​ដែល​ Z.Tao លាក់ទុក​ក្នុងចិត្ត ហើយទើបទម្លាយពេល​នេះ រហូត​លោក​មិនអាច​ទប់ទឹកភ្នែក​ជាប់​ពេល​និយាយចេញមក។ អ្វី​ដែល​លោក​និយាយ​ពេល​នេះ ក៏​សង្ឃឹម​ថា​ជា​មេរៀន និងសង្ឃឹម​ថា​គ្រប់គ្នា​ចំណាយរស់នៅ​ជាមួយ​នឹង​គ្រួសារឲ្យបានល្អ និង​មាន​តែក្ដីសុខ៕

ប្រភព៖ Dramapanda

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម