• 2021-07-13 06:50:47
  • ព័ត៌មាន

តស៊ូគង់សម្រេច! ខាងប្រុសតាមញ៉ែ ១៥ឆ្នាំអត់បាន ចុងក្រោយចូលដណ្ដឹង កែវ សុបញ្ញា ប្រកែកលែងរួច

  • 2021-07-13 06:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះប្រចាំហង្ស មាស កែវ សុបញ្ញា ទើបតែភ្ជាប់ពាក្យជាមួយម្ចាស់ចិត្ត ធ្វើឱ្យគ្រប់គ្នាភ្ញាក់យ៉ាងខ្លាំងក្រោយស្ងាត់ៗតារាស្រីរូបនេះបង្ហាញមុខគូស្នេហ៍ជាសាធារណៈក្នុងថ្ងៃពិសេសតែម្ដង។

ពាក់ព័ន្ធជាមួយរឿងស្នេហាអាចនិយាយបានថាតារាស្រីថ្ពាល់ខួចរូបនេះពុំដែលលេចចេញនោះទេពោល គឺស្ងប់ស្ងាតមិនដែលបញ្ចេញសូម្បីម្ដង ស្រាប់តែនៅថ្ងៃទី១០ កក្ដដានេះ បញ្ញា ស្រាប់តែបង្ហាញមុខគូ ស្នេហ៍ក្នុងថ្ងៃភ្ជាប់ពាក្យតែម្ដង។ បើតាមការរៀបរាប់របស់តារាស្រីរូបនេះប្រាប់ Sabay នៅរសៀលនេះ ថាជាការពិតគឺនាង និងគូស្នេហ៍ស្គាល់គ្នាយូហើយតាំងតែពី ១៥ឆ្នាំមុនមកម្ល៉េះតែ បញ្ញា មិនដែលចាប់អារម្មណ៍អ្វីឡើយ។

និយាយដល់ប្រវត្តិអតីតកាលនៃចំណុចផ្ដើមស្នេហ៍ បញ្ញា បានបង្ហើបប្រាប់ថាខាងប្រុសតាមញ៉ែនាង តាំងពី១៥ឆ្នាំមុន តែនាងមិនដែលអើពើជាមួយព្រោះតែស្អប់បុរសម្នាក់នេះ ប៉ុន្តែផ្អែកលើភាពតស៊ូមិន បោះបង់ខាងប្រុសតាមស្រលាញ់រហូតមកដល់ពេលឆ្នាំ២០២១នេះ ទើបតារាស្រីរូបនេះបើកទ្វារបេះដូងម្ដងបន្តិចដោយមើលឃើញទង្វើល្អរបស់គេចំពោះខ្លួនខ្លាំងពេក។

តារាចម្រៀង កែវ សុបញ្ញា ប្រាប់ Sabay យ៉ាងដូច្នេះថា៖ «បើគិតទៅបងស្គាល់គ្នាតាំង១៥ឆ្នាំមុន ហើយ ខាងប្រុសតាមស្រលាញ់ ណាមួយគាត់មិនមែនអ្នកឆ្ងាយអីទេគឺជាអ្នកភូមិជិតគ្នា តែបងអត់ចាប់អារម្មណ៍ អីទេ ព្រោះបងស្អប់គាត់ណាស់(សើច) ហើយគាត់តាមច្រើនឆ្នាំណាស់ ប៉ុន្តែបងទើបព្រមបើកចិត្តទទួល គាត់នៅដែលផ្អើលកូវីដនេះ ហើយមិនបានប៉ុន្មានគាត់ចូលស្ដីដណ្ដឹងភ្លាមៗ ភ្ជាប់ពាក្យតែម្ដង»។

យ៉ាងណាមិញគូណ្ដឹងរបស់ បញ្ញា មានឈ្មោះ ប៉ាល់ ប៉ោស៊ាង ហើយយោងតាម កែវ សុបញ្ញា បានឱ្យដឹងថាកម្លោះសង្ហារូបនេះមានគឺជា កងរាជអាវុធហត្ថ ជាន់ខ្ពស់មួយរូប ចំណែកថ្ងៃខែរៀប អាពាហ៍ពិពាហ៍ តារាស្រីរូបនេះបង្ហើបប្រាប់ថាប្រហែលជាចុងឆ្នាំ២០២៣

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម