- 2021-07-13 08:03:01
- ព័ត៌មាន
អស់ពីនាងខ្ញុង ឥឡូវមកដល់នាយក្ដីម្នាក់ទៀត ប្រកាសបោះបង់អាជីពសិល្បៈ ហើយលើកហេតុផលស្រដៀងគ្នា
- 2021-07-13 08:03:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីនាងខ្ញុង ឥឡូវមកដល់នាយក្ដីម្នាក់ទៀត ប្រកាសបោះបង់អាជីពសិល្បៈ ហើយលើកហេតុផលស្រដៀងគ្នា
ចន្លោះមិនឃើញ
មហាជន ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលក្រោយពីតារាសម្ដែង និងកំប្លែងប្រចាំស្ថានីយទូរទស្សន៍CTN អ្នកនាង សេង សុកាន់ដា ហៅខ្ញុង បន្ទាប់ពីនាងប្រកាសដើរចេញពីសិល្បៈ ពោលគឺបញ្ចប់អាជីពកំប្លែងរបស់នាង ហើយងាកទៅបើកអាជីវកម្មផ្ទាល់ខ្លួនវិញម្ដង។
នាងខ្ញុងដែលជាដៃគូសម្ដែងយ៉ាងសាកសមជាមួយនឹងលោក ចែម ចាន់រ៉ា ហៅនាយពាក់មី ទាំងនៅលើឆាក នៃស្ថានីយទូរទស្សន៍ផ្ទាល់ ទាំងការថតក្នុងកម្មវិធី"បានមើលបានសើច" ក្រោមការសម្របសម្រួល និងដឹកនាំសម្ដែងដោយលោកតា វ៉ិចទ័រ។ ខ្ញុង អះអាងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកថា នាងមានមុខរបរ និងជំនាញលក់ផលិតផលតាមអនឡាញ។
ក្រោយពីប្រកាសដើរចេញពីសិល្បៈមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ធ្លោយមាត់ថា លោកនឹងចេញពីអាជីពសិល្បៈដូចរៀមច្បង គឺនាងខ្ញុងដែរ ព្រោះលោកមានមុខរបរអាចរស់បានដោយមិនចាំបាច់ប្រឡូកក្នុងអាជីពសម្ដែង និងកំប្លែងតទៅទៀត។
"Sabay៖ បងភ្ញាក់ផ្អើលដែរក្រោយខ្ញុងប្រកាសចេញពីសិល្បៈ ហើយឥឡូវមកអូនឯងទៀត...ដើរចេញនឹងមានហេតុផលតែមានមុខរបរផ្ទាល់ខ្លួនមួយទេ? ឬមានការអន់ចិត្តក្នុងក្រុមហើយដើរចេញ? នាយក្ដី៖សុំទោសបង...អាហ្នឹងរឿងផ្ទាល់ខ្លួនក្នុងក្រុម មិនអាចនិយាយបានទេ តែបើការងាររង់ចាំតែថតរឿងកំប្លែងហ្មង...ខ្ញុំសម្រេចថាឈប់ហើយ"។
លោក ឈុន សុវណ្ណភក្ដី បានប្រឡូកចូលក្នុងសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១៦។ មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្ដើមល្បីខ្លាំងក្រោយពីបានចូលក្រុមសម្ដែងនាយពាក់មីទាំងនៅលើឆាក និងថតក្នុងកម្មវិធី"បានមើលបានសើច"។ មុខរបរដែលលោកសម្រេចចាប់យក បន្ទាប់ពីបោះបង់អាជីពសម្ដែងនោះ គឺរមនីយដ្ឋាន"ស្រះត្រីនាយក្ដី" ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៥១ ម្ដុំផ្សារបាត់ដឹង។ លោកថា រមណីយដ្ឋាននេះ បើកដំណើរបាន៣ខែហើយ។
លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី និងអ្នកនាង សេង សុកាន់ដា ហៅខ្ញុង គឺជាតួអង្គសំខាន់ៗក្នុងក្រុមសម្ដែងរបស់នាយពាក់មីដែរ។ អ្នកគាំទ្រខ្លះមានចម្ងល់ថាហេតុអ្វីបានជាតារាសម្ដែងទាំង២នាក់ ប្រកាសចេញពីសិល្បៈព្រមៗគ្នាដូច្នេះ? Sabay មិនទាន់អាចរកប្រភពទាក់ទងលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដើម្បីលម្អិតព័ត៌មាននេះនៅឡើយទេ។ ប៉ុន្តែបើតាមសម្ដីតារាទាំង២ដួងនេះ សុទ្ធតែអះអាងថា ពួកគេឈប់ដោយសារមានមុខរបរផ្ទាល់ខ្លួនហើយ៕