• 2021-07-13 08:22:45
  • ព័ត៌មាន

ប្រវត្តិតស៊ូក្នុងវិស័យសិល្បៈរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ភាគតិចដែលមិនអាចដឹង

  • 2021-07-13 08:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីល្បីឈ្មោះជិត ២ទសវត្ស នៅតែមានស្នាដៃស្ថិតស្ថេរក្នុងដួងចិត្តមហាជនគ្រប់គ្នាតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះក្រៅពីមានសម្ថភាពខ្ពស់ផ្នែកចម្រៀង ពេជ្រ សោភា នៅមានសមត្ថភាពពិសេសមួយទៀតគឺជាអ្នកតែងនិពន្ធបទចម្រៀង។

យ៉ាងណាមិញបើយើងក្រឡេកមកមើលឯកជនភាពរបស់តារាស្រីឆ្នើមរូបនេះ ហាក់មានភាពតស៊ូខ្លាំង មែនទែនក្នុងវិស័យសិល្បៈ ដោយឆ្លងកាត់ដំណាក់កាលលំបាកហូរហែ ផ្ដើមចេញពីក្មេងស្រីលក់អំពៅសាង រហូតវិវត្ត ជាអ្នកច្រៀងក្នុងហាងបានប្រាក់១យប់ ២ដុល្លារ តស៊ូជំនះរហូតក្លាយជាតារាស្រីល្បីឈ្មោះជិះរថយន្ដម៉ាកល្បីតម្លៃរាប់ម៉ឺន ។

ដូច្នេះថ្ងៃនេះ Sabay រម្លឹករឿងរ៉ាវមួយចំនួនតូច របស់នាង ជូនមហាជន តើនាងមានប្រវត្តិចាប់ផ្ដើមសិល្បៈ បែបណា និងរឿងបេះដូងយ៉ាងណាមើលខាងក្រោមទាំងអស់គ្នា៖

១.កើតនៅឆ្នាំ ៥ មិថុនា ឆ្នាំ ១៩៨៤ រាជធានីភ្នំពេញ

២. ជាកូនពៅចំណោមបងប្អូន៥នាក់ ក្នុងជីវភាពក្រីក្រ

៣.មុនចូលសិល្ប សោភា មានប្រវត្តិជាអ្នកលក់បន្លែ លក់នំ និងលក់អំពៅសាង

៤.ដោយសារតែជីវិភាពខ្វះខាត់ខ្លាំងសម្រេចចិត្តឈប់រៀននៅថ្នាក់ទី១២

៥.នៅចុងឆ្នាំ២០០១ ចូលប្រកួតក្នុងវិធីចម្រៀងមួយកន្លែងដោយបានឈ្នះថវិកាមួយចំនួនយក មកទិញទឹកធុងលក់ទឹកអំពៅដើម្បីរកលុយផ្គត់ផ្គង់ជីវភាព

៦​. នៅចុងឆ្នាំ២០០៤ មានឱកាសចូលប្រឡូកសិល្បៈដំបូងក្នុងផលិតកម្មហង្ស មាស

៧. នៅឆ្នាំ២០១៥ ពេជ្រ សោភា ធ្លាប់ចូលរោងជ័យជាមួយបុរសម្នាក់ ប៉ុន្តែដោយសារស្ថានភាពមិនសមប្រកប តារាស្រីរូបនេះសម្រេចចិត្តស្ពាយឈ្មោះស្ត្រីមេម៉ាយ

៨. នៅឆ្នាំ២០១៩ ពេជ្រ សោភា និងតារាសម្ដែង ឆឹម សកក្ដដា សម្រេចចិត្តបើកបង្ហាញទំនាក់ទំនង ស្អិតល្មួតជាមួយគ្នាជាសាធារណៈ

៩. គូស្នេហ៍របស់ ពេជ្រ សោភា ធ្លាប់បង្ហើបថានៅដើមឆ្នាំ២០២២ខាងមុខនេះ អ្នកទាំងពីរព្រមព្រៀង កាន់ដៃគ្នាចូលរោងអាពាហ៍ពាហ៍៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម