• 2021-07-14 07:49:48
  • ព័ត៌មាន

ក្រោយភ្លៀងមេឃស្រឡះ! សឿ សុធារ៉ា ប្រែផ្អែមល្ហែមបេះមិនចេញជាមួយស្វាមី បន្ទាប់ពីផ្ទុះរឿងបែកបាក់

  • 2021-07-14 07:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាមីភរិយាតារាប្រុសស្រីជើងចាស់មួយគូគឺ អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ធ្វើឱ្យ មហាជនភ្ញាក់ផ្អើលជាថ្មីម្ដងទៀតជាមួយនឹងរូបភាពផ្អែមជុំគ្រួសារដែលទើបតែបង្ហាញកាលពីថ្មីៗនេះ ហើយបង្កើតការសង្ស័យដល់ប្រិយមិត្តថាអ្នកទាំងពីរអាចវិលត្រឡប់មកត្រូវរូវគ្នាម្ដងទៀតបន្ទាប់ពីល្អកកកកន្លងមក។

កាលពីប្រមាណ៣ខែមុន ទំនាក់ទំនងរបស់អ្នកនាង សឿ សុធារ៉ា និងលោក មីដាដា ហាក់ប្រេះស្រាំ ឈានរហូតដល់លុបរូបចោលនៅក្នុងគណនីហ្វេសប៊ុក មិនតែប៉ុណ្ណោះតារាស្រីរូបនេះឈានប្រកាស បើកទ្វាបេះដូងរកអ្នកស្អំថ្នាក់ថ្មមជំនួសស្វាមីនាងថែមទៀតផង បន្ទាប់មកក៏គ្រួសារអ្នកទាំងពីរហាក់ ស្ងប់ស្ងាត់បាត់ទៅវិញជុំវិញរឿងប្រេះស្រាំនេះ។

យ៉ាងណាមិញជាថ្មីម្ដងទៀត ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះអ្នក សុធារ៉ា បានបង្ហោះរូបភាពជុំគ្រួសារ ភ្ជាប់មួយពាក្យពេចន៍យ៉ាងផ្អែមល្ហែមជាមួយស្វាមីលោក សាពូន មីដាដា ដែលធ្វើឱ្យគាំទ្រគិតថាអ្នកទាំង ពីរអាចនឹងវិលត្រឡប់មកស្រលាញ់គ្នាម្ដងទៀត បើទោះជាកន្លងមកធ្លាប់ព្យុះភ្លៀងយ៉ាងណាក៏ដោយ ដូចពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រឡះ។

អ្នកនាង សឿ សុធារ៉ា បង្ហោះរូបជុំគ្រួសារ ភ្ជាប់ជាមួយពាក្យយ៉ាង ផ្អែមថា៖”លោកប្ដីប្រាប់ថា ប្រពន្ធបង ជានារីចូលចិត្តពាក្យផ្អែម ជឿពាក្យអង្វរ អូនឈប់ត្រឹមនេះចុះ បងនឹងបង្រៀនអូន បងនឹងអោបក្រសោប អូន”។

យ៉ាងណាមិញរហូតមកដល់នេះ មិនទាន់មានការបញ្ជាក់ពីសមីខ្លួនជុំវិញរឿងរ៉ាវនេះនៅឡើយទេ ខណៈក្រុមការងារ Sabay កំពុងព្យាយាមទាក់ទងសុំការស្រាយបំភ្លឺអំពីបញ្ហាទាំងនេះ ហើយដំណើររឿងរិវត្ត យ៉ាងណានោះយើងនឹងផ្ដល់ជូននូវដំណឹងថ្មីបន្ថែមនៅពេលក្រោយ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម