• 2021-07-15 00:20:00
  • ព័ត៌មាន

ម្ចាស់ខ្លួនមិនមាត់ៗ តែតាមការបញ្ជាក់ផ្អើលកូរ៉េ Bang Sihyuk បច្ចុប្បន្នស្ពាយនាមជាសេដ្ឋីទ្រព្យវាល់លានដុល្លារ

  • 2021-07-15 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៣ ខែកក្កដា បណ្ដាញ​ផ្សព្វផ្សាយ Bloomberg បាន​បង្ហាញ​របាយការណ៍មក​ថា​ លោក Bang Sihyuk ស្ថាបនិក​ផលិតកម្ម Big Hit និងក្រុមហ៊ុន HYBE បច្ចុប្បន្នកាន់កាប់ទ្រព្យសរុប​ទាំងអស់លើសពី ៣,៧ ទ្រីលានវ៉ុន (ខ្ទង់ ៣,២ពាន់លានដុល្លារ) ទៅទៀត។

មាន​ការ​ឲ្យដឹង​ដែរ​ថា​ទ្រព្យ​សម្បត្តិរបស់​ Bang Sihyuk បាន​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​មុន​ នៅពេលដែល Big Hit Entertainment បានបើក IPO របស់ខ្លួន ហើយ​ចុះបញ្ជីលើ​ KOSPI របស់ទីផ្សារហ៊ុនកូរ៉េ។ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ប្រមាណ​ ១៣០ភាគរយ ក្នុង​រយៈ​ពេល​ ៩ ខែ​កន្លង​មក​នេះ។ ត្រឡប់ទៅពេលនោះ ​ភាគ​ហ៊ុន​របស់​លោក Bang Sihyuk ក៏មានតម្លៃ ១,៧ ទ្រីលានវ៉ុន (ប្រមាណ ១,៥ ពាន់លានដុល្លារ)​ ។

ដូចដែលជ្រាបស្រាប់ហើយថា Big Hit Music និងក្រុមហ៊ុន HYBE កាន់តែធំឡើងៗ ពីមួយ​ថ្ងៃទៅមួយថ្ងៃ ដោយសារការអភិវឌ្ឍ​ ពង្រីកសក្ដានុពល និង​ការផ្សព្វផ្សាយកាន់តែសកម្មរបស់តារាៗ។ មិន​ត្រឹម​តែ​នៅក្នុងប្រទេសកូរ៉េខាងត្បូង​ទេ​ ប៉ុន្តែពួកគេក៏បានពង្រីកមុខមាត់​ទៅកាន់​ឆាកអន្តរជាតិ ដូចជា​អាមេរិក និងជប៉ុន ក៏ដូចជាប្រទេសដទៃទៀតផងដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់