• 2021-07-19 02:05:49
  • ព័ត៌មាន

គ្រប់យ៉ាង​អ្នក​គួរ​ដឹង​ពីករណីចោទប្រកាន់ចំពោះ Kris ពីបទបៀតបៀនផ្លូវភេទក្មេងស្រីជាច្រើននាក់

  • 2021-07-19 02:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kris Wu បាន​ជួប​ប្រទះ​រឿង​ឈឺក្បាល​ជា​ថ្មី​ហើយ ក្រោយមាន​ព័ត៌មាន​ថា​លោក​ពាក់ព័ន្ធនឹង​ករណីបៀតបៀននារីៗក្មេងៗ ដែល​សុទ្ធ​តែ​មិនទាន់​គ្រប់អាយុ ១៨ឆ្នាំ។

រឿង​នេះ​ដំបូង​ឡើយ​កើតឡើង​ដោយសារ​ នារី​ជនជាតិ​ម្នាក់​ដែល​មាន​អាយុ ១៩ឆ្នាំ ឈ្មោះ​ Du Meizhu បាន​ចេញ​មុខ​លាតត្រដាង​ថា Kris បាន​ចាប់នាង និង​ក្មេង​ស្រី​៣០នាក់ផ្សេង​ទៀត។ នារីដដែលបានទម្លាយ​រឿង​នេះ​ទៅ​កាន់​បណ្ដាញ​ផ្សព្វផ្សាយ Wangyi ព្រម​ទាំង​លម្អិតពី​រឿង​មួយ​ចំនួន​ទៀតផង។

ផ្អែក​តាម​ Meizhu បាន្យដឹង​ថា​ Kris ចូលចិត្តរើសនារី​ក្មេងៗស្អាតៗ ដែលជា​ Fan របស់ខ្លួនឯង ហើយសុំជួបពួកគេ​ក្នុង​ជំនួប Fan Meeting លក្ខណៈទ្រង់ទ្រាយ​តូចមួយ។ ពេល​នោះ​ហើយ ជាពេល​ដែល Kris បញ្ច្រកពួកក្មេងស្រីទាំងនោះ​ឲ្យស្រវឹង ហើយ​ចាប់​រំលោភតែម្ដង។

Kris Wu និង Du Meizhu

ក្មេងស្រីៗដែល​ត្រូវ​បាន​ជ្រើស​យក​នោះ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ប្រាប់​ថា​​នឹង​មាន​ក្មេង​ស្រីផ្សេង​ទៀត​មក​ដល់ដែរជា​បន្តបន្ទាប់ ប៉ុន្តែ​ពេល​ពួកគេ (ក្មេងស្រីដែល​ត្រូវបាន​គេជ្រើស) ​មក​ដល់បន្ទប់ មាន​តែ Kris ម្នាក់គត់។ បន្ថែម​ពី​លើនេះ​ក៏​មាន​ការ​បញ្ជាក់ទៀតថា Kris មិន​ប្រើវិធីពន្យារកំណើតពេលរួម​ភេទជាមួយនឹង​ក្មេងស្រីទាំង​នោះទេ។

Meizhu បាន​បង្ហើបទៀតថា Kris បាន​ផ្ញើលុយចំនួន ៥០០ ០០០យ័ន (ខ្ទង់ ៧១ ១៥០ដុល្លារ) ឲ្យនាង​ ដើម្បី​បំបិទមាត់កុំឲ្យរឿង​ដែល​ខ្លួនប្រព្រឹត្តិត្រូវ​បែក​ធ្លាយ។ ទោះជាយ៉ាង​ណា​ នាង​ថា​ នាង​បាន​ប្រគល់​លុយ​នោះ​ មួយចំនួនឲ្យ Kris វិញ និង​មាន​គម្រោងផ្ញើលុយនៅ​សល់ផ្ទេរបង់រំលស់ជាបន្តបន្ទាប់ ដោយសារតែការផ្ទេរនោះ​មាន​ចំនួនកំណត់។

Du Meizhu

នារី​ដដែល​បន្ថែម​ថា នាង​និងជនរងគ្រោះ​ផ្សេងទៀតបាន​បញ្ជូន​ភស្តុតាងជា​ច្រើន​ ទៅឲ្យប៉ូលីសចាត់ចែង​រួចហើយ។ ចំណែក​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​នោះ ត្រូវ​បាន​គេ​រកឃើញ​ថា​ បានរំលូត​កូន ក្រោយដឹង​ថា​ Kris មាន​ជំងឺកាមរោគ (Sexually Transmitted Disease (STD))។

វិធី​សាស្ត្រមួយទៀតរបស់ Kris ក្នុង​ការ​ល្បួង​ក្មេង​ស្រី​ទាំង​នោះគឺ សន្យាថានឹងនាំពួកគេ​មានឱកាស​ក្លាយជាតារាសម្ដែង។ ទោះជាយ៉ាងណា អ្វី​ដែល​លោកសន្យានោះ​ ត្រឹម​ជា​មធ្យោបាយ​បោកបញ្ឆោតប៉ុណ្ណោះ។

ដោយសារពាក់ព័ន្ធ​នឹង​ករណី​នេះ ទើប​ក្រុមហ៊ុនផលិតផលថែរក្សាស្បែកនៅចិនគឺ KANS ដែល​មាន​ Kris ជា​តារាប្រចាំ បាន​បញ្ចប់កុងត្រា​របស់ខ្លួនជាមួយ​នឹង Kris បាត់ទៅហើយ។

ទាំង​នេះ​ជាអ្វី​ដែល​បាន​ផ្ទុះ​ក្លាយជា​ប្រធានបទក្ដៅពេញ​ប្រទេសចិន ហើយពេល​នេះ​គ្រប់គ្នា​នៅ​រង់ចាំ​ការ​បកស្រាយ និង​ការបញ្ជាក់ព័ត៌មាន​ច្បាស់​ការណ៍បន្ថែម​ពីសាមីខ្លួន៕ ​

​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម