• 2021-07-19 03:13:08
  • ព័ត៌មាន

នៅ​ចាំ​តួអង្គ"អា​ហេង"ក្នុង​រឿង​ជួប​ស៊យ​អត់? ឥឡូវ ជា សុវណ្ណនរាហ៍ ធ្លាប់​តែ​ជួប​ហេង បែរ​ជា​ជួប​រឿង​ស៊យ​ផ្ទួនៗគ្នា​

  • 2021-07-19 03:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​រឿង"ជួប​ស៊យ" ប្រិយមិត្ត​ប្រាកដ​ជា​នៅ​ចាំ​មិន​ភ្លេច​លើ​តួអង្គ​សំខាន់​២​រូប គឺ​អា​ស៊យ សម្ដែង​ដោយ​នាយ​គ្រឿន និង​អា​ហេង សម្ដែង​ដោយ ជា សុវណ្ណនរាហ៍។ រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​រោង​ភាពយន្ត និង​តាម​បណ្ដាញ​សង្គម​កាល​ពី​៣​ឆ្នាំ​មុន ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​២០១៩។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ ជា សុវណ្ណនរាហ៍ ដែល​ធ្លាប់​ដើរ​ជា​តួអង្គ​ហេង ហើយ​លោក​ក៏​តែង​តែ​ជួប​រឿង​ហេង​ៗ​នៅ​ក្រៅ​ឆាក​ផង​នោះ ស្រាប់​តែ​ជួប​រឿង​ស៊យ​ជា​ច្រើន​ក្នុង​រឿង​សិល្បៈ​ទៅ​វិញ។ លោក ជា សុវណ្ណនរាហ៍ ប្រាប់​Sabay ថា ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២០ គឺ​មិន​បាន​ចេញ​ថត​រឿង​អ្វី​ទាំង​អស់​ដោយ​សារ​តែ​បញ្ហា​កូវីដ-១៩ ហើយ​មក​ដល់​ឆ្នាំ​២០២១ នេះ លោក​ទទួល​រឿង​គេ​បាន​២​ដែរ ប៉ុន្តែ​ដល់​ថ្ងៃ​ចេញ​ថត ត្រូវ​ផ្អាក​ទៅ​វិញ​ភ្លាមៗ​ដោយសារ​បញ្ហា​សុខភាព។

ជា សុវណ្ណនរាហ៍៖"ខ្ញុំ​ឈឺ​តាំង​ពី​ចុង​ឆ្នាំ​២០២០ មក​បង ឥឡូវ​គ្រាន់​បើ​ហើយ! រឿង​ដែល​ខ្ញុំ​ថត​ហ្នឹង...មាន​៣​រឿង​ក្នុង​ហ្នឹង​មាន​២​រឿង​ជា​រឿង​បែប​អប់រំ តែ​បន្ទាប់​ពី​ចេញ​ថត​បាន​១​ថ្ងៃ ខ្ញុំ​ក៏​cancelគេ​វិញ(លប់​ចោល​វិញ) ដោយសារ​បញ្ហា​កូវីដ ហើយ​គួបផ្សំ​នឹង​សុខភាព​ខ្ញុំ​មិន​សូវ​ស្រួល​ផង"។

ទោះ​ជា​យ៉ាង​ណា តារា​សម្ដែង​រូប​សង្ហា ជា សុណ្ណនរាហ៍ មិន​បាន​ប្រាប់​ពី​ប្រភេទ​ជំងឺ​ដែល​លោក​កំពុង​សម្រាក និង​ព្យាបាល​នោះ​ទេ ប៉ុន្តែ​គាប់​ជួន​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ផង រយៈ​ពេល​២​ឆ្នាំ​នេះ​គេ​កម្រ​ឃើញ​លោក​ចេញ​ថត​ពិត​មែន។ បើ​តាម​តារា​រូប​នេះ រឿង​២ ក្នុង​ចំណោម​៣​ដែល​លោក​ត្រៀម​ថត​នោះ គឺ​មាន​មួយ​ពី​ខាង​ផលិតកម្ម​អិល ឌី គឺ​រឿង”The private love” និង​រឿង​បែប​អប់រំ​១​ទៀត​ជា​ការ​ដឹកនាំ​សម្ដែង​របស់​ផលិតកម្ម អឹម អេស អេ(MSA) គឺ​រឿង"កម្ម​ផល"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី