• 2021-07-19 02:56:17
  • ជីវិតតារា

បន្ទាប់ពីឲ្យតម្រុយជាច្រើនខែ ពេលនេះការពិត១០០%ស្រីស្អាត លីកា ភ្ជាប់ពាក្យហើយ

  • 2021-07-19 02:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​អតីតសមាជិក OMG កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា ដែល​​រស់​នៅ​យ៉ាងស្ងប់ស្ងាត់​អស់មួយរយៈមក ឥឡូវនេះគ្រប់គ្នាមានការភ្ញាក់ផ្អើល ក្រោយពីឪពុករបស់នាង បានបង្ហាញរូបថតភ្ជាប់ពាក្យ ដែលមានចាស់ទុំទាំងសងខាងចូលរួម ។

លោក​ឪពុក​របស់កញ្ញា តែ ស៊ុន​សុដាលីកា បានបញ្ចេញរូបថតភ្ជាប់ពាក្យកូនស្រីជាច្រើនសន្លឹកតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក អមដោយពាក្យសរសេរថា «ដោយសារតែ Covid ក្នុងនាមជាអាណាព្យាបាលកូនទាំងពីរបានត្រឹមតែភ្ជាប់ពាក្យសម្តីប៉ុណ្ណោះដើម្បីរងចាំថ្ងៃល្អ បន្ទាប់ពីស្ងប់ស្ងាត់ពី Covid »។

តាម​រយៈ​នេះ​គេ​បាន​ដឹង​ថា បុរស​សង្ហា​ដែល​ត្រូវជាគូរដណ្តឹងរបស់ស្រី​ស្អាត លីកា មាន​ឈ្មោះ​ថា វុន សារ៉ាវុធ មាន​តួនាទី​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ ៤។

ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមសម្តែងការអបអរសាទរ​អ្នកទាំងពីរ ដោយបានក្លាយជាគូរដណ្តឹងនិងគ្នា ។

គួររំលឹកផងដែរថា កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា គឺជាសមាជិក OMG ហើយមួយរយៈនេះ លីកា បានផ្អាក​ពីការងារ​រាំ​ចង្វាក់ K-pop ចាប់​តាំង​ពី​នាង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយក៏​ងាក​ទៅ​ទទួល​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ជំនួស​វិញ។ ក្រោយ​ពីរស់​នៅ​ស្ងប់​ស្ងាត់​មួយ​រយៈ លីកា ដ៏​ស្រស់ស្អាត ក៏​បាន​ឲ្យ​​តម្រុយ​ពីទំនាក់ទំនង​ជាមួយ​កម្លោះសង្ហា​ម្នាក់ ក្រោយ​ពី​គេ​ឃើញ​ភាគី​ទាំង​ពីរ​បាន​បញ្ចេញ​រូបភាពផ្អែមល្ហែម​ព្រម​ៗ​គ្នា។

លុះ​មក​ដល់​ថ្ងៃ​នេះ អ្វី​ៗ​បាន​លាត​ត្រដាង គឺ តែ ស៊ុនសុដាលីកា បាន​ភ្ជាប់​ពាក្យ​ជាមួយ​កម្លោះសង្ហា​ជា​មន្ត្រី​យោធារូប​នោះ​ហើយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់