• 2021-07-20 04:06:25
  • ព័ត៌មាន

មុនត្រូវបានជ្រើសជាតួឯករបស់ «Kingdom» រដូវកាលថ្មី Jun Jihyun ក៏ជា Fan ផ្កាប់មុខរឿងនេះដែរ

  • 2021-07-20 04:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ ខែកក្កដានេះ ពិធីសម្ពោធរឿង «Kingdom: Ashin of the North» បាន​ប្រព្រឹត្តិទៅដោយ​មាន​ការចូលរួម​ពី​តួឯកសំខាន់គឺ Jun Jihyun​។

អ្នក​និពន្ធរឿងគឺ​ Kim Eun Hee បានថ្លែង​ថា​៖ «តើអាចមាន​តារាសម្ដែងស្រី​ណា​ដែល​ស័ក្តិសម​នឹងតួ​នេះជាង Jun Jihyun ក្នុងរឿង Ashin ទេ? ខ្ញុំជាអ្នកគាំទ្រផ្កាប់មុខរបស់ Jun Jihyun ហើយតែង​តែ​គិតថា​នាង​គឺជា​តារាសម្ដែង​ម្នាក់​ដែលមាន​សមត្ថភាពអស្ចារ្យ។ Jun Jihyun គឺជាអ្នក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​ជាម្ចាស់ក្សត្រីនៃរឿងមនោសញ្ចេតនាស្នេហាបែបកំប្លែង​ ដែល​បានប្រែមក​ដើរតួបែបអាថ៌កំបាំង និងជាតួរងនូវភាពឈឺចាប់ច្រើនក្នុងរឿង “Ashin Of The North” ហើយវា​ពិតជា​អស្ចារ្យណាស់»​។

អ្នកនិពន្ធ​ដដែល​បាន​បន្ថែម​ទៀតថា «ខ្ញុំចង់ឲ្យនាង (Jun Jihyun) ក្លាយជា​អ្នកចម្បាំងដែលមាន​ភាពរឹងមាំ ក្លាហានអស្ចារ្យ និងមើលមក​ជាមនុស្សគ្រោះថ្នាក់ពីសម្បកក្រៅ»​។

អ្នក​ស្រី​នៅ​បាន​ឲ្យដឹង​ថា​ ពេល​សរសេររឿង អ្នក​ដែល​ខ្លួននឹក​ឃើញមុនគេគឺ Jun Jihyun ហើយរឿងដែល​និពន្ធ​ឡើង គឺ​តម្រូវតួ Jun Jihyun តែម្ដង ហើយអ្នកស្រី​ក៏បារម្ភដែរ ខ្លាច​ Jihyun បដិសេធមិនទទួលថតរឿងនេះ។

ចំណែក Jihyun ឯណេះ​វិញ​ក៏​បាន​បង្ហើប​ដែរថា​ នាង​គឺ​ជា​អ្នក​តាមដាន​រឿង «Kingdom» ហើយពេល​បានជួប​នឹង​អ្នក​និពន្ធ​ស្ងាត់ៗ មុនទទួល​ថតរឿង​នេះ​ នាងបាន​ប្រាប់អ្នក​និពន្ធ​ថា​ នាង​ចង់​បង្ហាញ​មុខ​ក្នុង​រឿង Zombie នេះហើយពេល​ក្រុមការងារ​ផ្ដល់ឱកាសសម្រាប់​នាង​ជាតួឯកធំ នាង​ពិតជា​សប្បាយចិត្តណាស់។

រឿង «Kingdom: Ashin of the North» នឹង​បញ្ចាំង​ជា​ផ្លូវការ​លើ Netflix នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ រង់ចាំ​ទស្សនាទាំងអស់គ្នា៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់